© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្គ្រាមផ្ទៃក្នុងចាប់ផ្តើមកើតឡើង ក្រោយពីវត្តមានស្រីស្នំពីនគរច្រើនចូលមករស់នៅក្នុងតំណាក់ខាងក្រោយ។ ព្រះអង្គ បានទទួលឲ្យព្រះនាងជឺលីង នៃនគរធានម៉ក់ ធ្វើជាស្នំឯក ហើយនេះជាមូលហេតុដែលអាចនឹងបណ្តាលឲ្យមានការច្រណែនឈ្នានីសកើតមានឡើង។
ក្នុងពេលដែលរាជកិច្ចចាប់ផ្តើមមមាញឹក ជំងឺរបស់លោកឧបរាជក៏កាន់តែធ្ងន់ធ្ងរឡើងៗ ហើយមនុស្សម្នាក់គត់ដែលគាត់អាចទុកចិត្តបាននោះ គឺជាស្នំឯកលីវអើ។ ដោយសារតែមើលឃើញពីការកាប់សម្លាប់គ្នា ព្រោះតែរាជបល្ល័ង្គ លោកឧបរាជក៏បានផ្ញើពាក្យបណ្តាំចុងក្រោយមុននឹងគាត់ស្លាប់ ទៅកាន់ស្នំឯកលីវអើ។
បណ្តាំចុងក្រោយនោះ គឺហាមដាច់ខាត មិនឲ្យស្នំឯកលីវឡើងធ្វើជាស្តេចគ្រប់គ្រងនគរ បើពុំនោះទេ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។ ស្នំឯកលីង និងមន្ត្រីជំនិតស៊ូ បានលឺពាក្យបណ្តាំចុងក្រោយនេះ សឹងតែមិនគួរឲ្យជឿថា លោកឧបរាជអាចនឹងបង្ខំឲ្យស្នំឯក ត្រូវតែហាមឃាត់ចិត្តខ្លួនឯង មិនប្រាថ្នាឡើងធ្វើជាស្តេចហង្ស។
ដើម្បីតែធ្វើឲ្យលោកឧបរាជស្ងប់ចិត្ត ស្នំឯកលីវ ក៏ព្រមទៅតាមបណ្តាំមួយនោះ ប៉ុន្តែក្នុងចិត្តហាក់ដូចជាមិនអស់សង្ស័យ ថាហេតុអ្វី បានជាលោកឧបរាជនមិនឲ្យខ្លួនឡើងធ្វើជាស្តេច?
តើឈុតឆាកនៃសាច់រឿងក្នុងវគ្គនេះ នៅភាគបន្តបន្ទាប់ទៀត នឹងមានរឿងអ្វីកើតឡើងចំពោះស្នំឯកលីវ ក្រោយពេលដែលលោកឧបរាជស្លាប់បាត់នោះ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ម្ចាស់ក្សត្រីយ៍រាជវង្សសុង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ