© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី ឃឿន សុធារ៉ា ជាកុមារីមួយរូបដែលនឹងត្រូវឡើងមកបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយអ្នកម៉ាក់ ដោយការលេងហ្គេមជាច្រើនក្នុងកម្មវិធី គ្រួសាររីករាយ។ សុធារ៉ា ជាក្មេងស្រីឆ្លាត សុភាព និងគួរអោយស្រឡាញ់ ថែមទាំងមានទឹកមុខញញឹមជាប់ជានិច្ចពេលឡើងមកលេងក្នុងវិធីនេះ។ ក្តីសង្ឃឹមរបស់នាងនិងអ្នកម៉ាក់គឺនឹងយករង្វាន់ក្នុងកម្មវីធីត្រឡប់ទៅផ្ទះវិញ។
បើមើលទៅលើកាយវិការ និងភាពរហ័សរហួនរបស់ ធារ៉ា ប្រហែលជាអាចយកបានរង្វាន់ទាំងនេះ ប៉ុន្តែអាស្រ័យលើវិញ្ញាសារនីមួយៗផងដែរ ដោយតមត្រូវអោយ ធារ៉ា ត្រូវតែស្គាល់ច្បាស់ នូវចម្លើយនៃវិញ្ញាសារ ទើបប្អូនអាចពន្យល់ទៅកាន់អ្នកម៉ាក់បានល្អ។ តើ សុធារ៉ា មានសមត្ថភាពក្នុងការពន្យល់បានល្អឬក៏យ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទី យប់
នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
អ្វីដែលសំខាន់មួយទៀតនោះគឺកម្មវិធី «គ្រួសាររីករាយ» ក៏បានផ្តល់ឱកាសដល់មាតា បិតា ឬអាព្យាបាល ចូលរួមលេងដោយគ្រាន់តែឆ្លើយនូវសំនួរងាយៗតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ភីអិនអិន PNN Tv Cambodia ដែលមានការផ្តល់ជូនសំនួរថ្មីរៀងរាល់ថ្ងៃអាទិត្យ និងប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះនៅថ្ងៃសៅរ៍។ កុំភ្លេចចូលរួមលេង រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត