© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគហុងកុងTVB ដែលបាន និងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរស្សន៍PNN សុទ្ធសឹងតែជាខ្សែភាពយន្ត ដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជន ទាំងរឿងបែបបូរាណ និងរឿងសម័យ។ បច្ចុប្បន្នខ្សែភាពយន្តដែលកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន មានដូចជារឿង«ដាវទេពសេនាឥន្ទ្រីយ៍ក្លាហាន» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១១ ដល់ម៉ោង ១២ថ្ងៃត្រង់ រឿង «ចិត្តសាស្ត្របំបែកឃាតកម្ម» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ដល់ម៉ោង ១រសៀល និងរឿង «គ្រួសារកក់ក្តៅ» ចាក់បញ្ចាំងជូនទស្សនារយៈពេលពីរម៉ោងពេញ ចាប់ពីម៉ោង ១៤ ដល់ម៉ោង ១៦ ល្ងាចរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។
ដោយឡែកនាពេលឆាប់ៗខាងមុខនេះ ភីអិនអិននឹងនាំយកខ្សែភាពយន្តភាគហុងកុងដ៏ល្បីមួយរឿងទៀត មកចាក់បញ្ចាំងជូនទស្សនាគឺរឿង «គំនុំក្នុងខ្សែលោហិត»។
«គំនុំក្នុងខ្សែលោហិត» គឺជាភាពយន្តដែលទទួលបានការគាំទ្រ និងទស្សនារហូតដល់ទៅជិតពីរលាននាក់ នៅហុងកុង។ តួសំខាន់ៗក្នុងរឿងនេះមានដូចជា Gallen Lo សម្តែងជាតួ Cheuk Kwan-lam, Fred Cheng សម្តែងជាតួ Ringo Poon Siu-kit, Ali Lee សម្តែជាតួ Rachel Chan Hei-man រួមជាមួយតារាល្បីៗជាច្រើនរូបទៀត ។
រឿងនេះបង្ហាញពីការធ្វើជំនួញ និងល្បិចកលផ្សេងៗដើម្បីសងសឹកគ្នា។ បន្ទាប់ពីភរិយាទីមួយ និងភរិយាទី២ របស់Cheuk Kwan Lam បានស្លាប់ទៅ គាត់ក៏បានពង្រីកមុខរបរសប់ខ្លួន ដោយការបើកក្រុមហ៊ុនមួយដែលមានឈ្មោះថា Endless Beauty និងត្រូវបានគេដាក់រហ័សនាមគាត់ថា King។ ស្របពេលនោះ king ក៏បានជួបជាមួយRingo Poon ដែលជាបុរសវ័យក្មេង និងមានការប៉ិនប្រសប់ក្នុងការប្រកបជំនួញ។ Ringo Poon ទទួលបានការពេញចិត្តពីលេខារបស់លោក King គឺនាង Rachel Chan ដែលនាងជឿជាក់ថា Ringo Poon ពិតជាអាចធ្វើអោយក្រុមហ៊ុន Endless Beauty ទទួលបានជោគជ័យទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីទាំងនេះគឺមិនដូចការគិតឡើយ Ringo Poon បានផ្សំគំនិតជាមួយអ្នកខាងក្រៅ ដើម្បីលួចយកឯកសារ និងអាថ៍កំបាំងពាណិជ្ជកម្មពីសាជីវកម្មធំៗដើម្បីរកលុយ និងចង់បំផ្លិចបំផ្លាញក្រុមហ៊ុនរបស់ Endless Beauty របស់ King។
តើផែនការអ្វីខ្លះដែល Ringo Poon រៀបចំឡើង?
តើផែនការទាំងនេះនឹងទទួលបានជោគជ័យដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «គំនុំក្នុងខ្សែលោហិត» ដែលនឹងត្រូវចាក់បញ្ចាំងជូនទស្សនា ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧តទៅ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ដល់ម៉ោង ១រសៀល បន្ទាប់ពីរឿង ចិត្តសាស្ត្របំបែកឃាតកម្ម៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖