© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃសៅរ៍សប្តាហ៍នេះវត្តមានតារាចម្រៀងប្រុសជួរមុខលោក ឆន សុវណ្ណារាជ នឹងវិលមកជួបទស្សនិកជន និងអ្នកគាំទ្រសារជាថ្មីម្តងទៀតក្នុងកម្មវិធី Boostrong Gold Medal Concert។ ដូចដែលទស្សនិកជនធ្លាប់បានដឹងរួចមកហើយពីលោក ឆន សុវណ្ណារាជ វត្តមានរបស់លោកក្នុងកម្មវិធីប្រគំតន្ត្រី សុទ្ធតែធ្វើអោយទស្សនិកជនបានរីករាយ ជាពិសេសបានស្តាប់ជាមួយបទចម្រៀងល្បីៗជាច្រើនបទរបស់លោក មិនថាបទចម្រៀងចាស់ ឬថ្មី សុទ្ធតែធ្វើអោយទស្សនិកជនមានការពេញចិត្តនិងចូលចិត្តស្តាប់មិនចេះជិនណាយ។ ដោយសារតែមានការគាំទ្រច្រើនបែបនេះ ទើបកម្មវិធី Boostrong Gold Medal Concert អញ្ជើញរូបលោកមកកាន់ឆាកតន្ត្រីរបស់ខ្លួនម្តងទៀត ជាមួយនឹងការត្រៀមរួចរាល់នូវបទចម្រៀងដែលពេញនិយមសម្រាប់ទស្សនិកជន។
ក្រៅពីលោកឆន សុវណ្ណារាជ ក៏នៅមានតារាចម្រៀងបីដួងផ្សេងទៀតដូចជា កញ្ញា ឈិន រតនៈ លោក ហួន សំអុល និងកញ្ញា ឃុនលី មកបកស្រាយបទចម្រៀងមានទាំងបទមនោសញ្ចេតនា និងបទញាក់ផងដែរ។
កុំភ្លេចរង់ចាំតាមដានទស្សនាការប្រគំតន្ត្រី Boostrong Gold Medal Concert នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត