© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ ចឹកហុង ដែលជាត្រូវឪពុកមារបស់នាយខ្លា ត្រូវបានបក្សពួករបស់ អាតៃគៀវចាក់សម្លាប់នៅក្នុងតៀមទឹកតែគួរឲ្យអាណិតជាទីបំផុត ហើយក៏ជាថ្ងៃដែលកូនប្រុសរបស់ខ្លួន អាទៀង ត្រូវបានតុលាការកាត់ក្តីទៀតផង។ ជាសាច់រឿងមួយ ដែលកំពុងតែចាក់ដោយអារម្មណ៍ទស្សនិកជន យ៉ាងខ្លាំង នៅក្នុងរឿង «កំណើតខ្លា អម្បូរនាគ »។
នៅក្នុងភាគបន្ទាប់ ដំណើរសាច់រឿង នៃខ្សែជីវិតរបស់ក្រុមអ្នកលេង បន្ទាប់ពីត្រូវបាត់បង់មេបងធំ ដូចជា ចឹកហុងហើយ នាយខ្លា ក៏បានសម្រេចចិត្តដោះខ្លួនចេញពីការគ្រប់គ្រងនៅក្រោមដៃរបស់ នាយឆាន់យុទ្ធ ដែលត្រូវជាបងប្អូនធម៌នឹងគ្នា។ តៀម ទឹកតែ ដែលជាកន្លែងរកសុីរបស់ចឹកហុង ត្រូវបានកែប្រែមកជាកន្លែងរកសុីថ្មី ដែលដឹកនាំដោយ នាយខ្លា។ នាយខ្លា បានដឹកដៃអាជូ ចាកចេញពីជីវិតអ្នកលេង ដែលជាវាអ្វីដែល អាជូ នាងចង់បានជាយូរមកហើយ។
នាយខ្លា បានកែច្នៃតៀមទឹកតែ ដែលជាកន្លែងបនស្រី មកជាអាហារដ្ឋាន លក់បាយម្ហូបទៅវិញ ដែលទទួលបានអតិថិជនជាច្រើនគាំទ្រ ជាមួយនឹងភាពរួសរាយរាក់ទាក់ និងគោរពស្រឡាញ់ទៅដល់នាយខ្លា។ បន្ទាប់ពី ហាងលក់ម្ហូបអាហាររបស់នាយខ្លាត្រូវបានបើកដំណើរការជាច្រើនថ្ងៃមក ក្រុមបក្សពួករបស់ នាយផាន់ដៃ បានតាមមកប្រមាញ់ ធ្វើបាបដល់នាយខ្លា ហើយមានមនុស្សជាច្រើនត្រូវរងរបួសដល់គ្រោះថ្នាក់។
ដើម្បីចង់ដឹងថា តើសាច់រឿងនៅភាគបន្តនេះ មានឈុតឆាកល្អមើលយ៉ាងណានោះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «កំណើតខ្លា អម្បូរនាគ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ