© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារាស្រអែមស្រស់ វាសនា ឌួងសិត រួមជាមួយអ្នកម៉ាក់ បានរួមសហការគ្នាមកលេងក្នុងកម្មវិធី គ្រួសាររីករាយ នៅក្នុងសប្តាហ៍នេះ ដោយបានបង្ហាញនូវជំនឿចិត្តខ្ពស់ក្នុងការការយកឈ្នះលើល្បែងកំសាន្តសម្រាប់កុមារ ដើម្បីទទួលបានរង្វាន់ពីកម្មវិធី។
កម្មវិធី គ្រួសាររីករាយ មិនត្រឹមតែជាកម្មវិធីល្បែងកំសាន្តសម្រាប់កុមារនោះទេ ថែមអាចផ្តល់នូវទស្សនីយភាពប្លែកៗ ភាពក្រមិចក្រមើមគួរឲ្យស្រលាញ់របស់កុមារ និងបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកុមារជាមួយអាណាព្យាបាលតាមរយៈកាយវិការពាក្យសម្តីក្នុងពេលលេងល្បែងកំសាន្យពីមួយវគ្គទៅមួយវគ្គ ជូនដល់ទស្សនិកជនបានទស្សនាផងដែរ។
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាលអាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបានលុះត្រាតែអាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។ តើអ្នកម៉ាក់ពូកែ និងប្អូនប្រុសក្លាហាន អាចសហការគ្នាបានល្អយ៉ាងណា ក្នុងការយកឈ្នះល្បែងកំសាន្ត ដើម្បីទទួលបានរង្វាន់ជាច្រើនពីកម្មវិធី? កុំភ្លេចណារងចាំ ទស្សនាកម្មវិធី«គ្រួសាររីករាយ»នៅថ្ងៃ អាទិត្យ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី