© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងសម្លេងធ្ងន់លោក ឆាយ វីរៈយុទ្ធ នឹងនាំយកមកនូវបទចម្រៀងចំនួន ៥ បទ មកបកស្រាយនៅលើតន្ត្រីដ៏អស្ចារ្យ Boostrong Gold Medal Concert នាថ្ងៃចុងសប្តាហ៍នេះ ដោយបទចម្រៀងរួមមានបែបមនោសញ្ចេតនាចាក់ដោតអារម្មណ៍យុវវ័យ បន្ថែមភាពរីករាយដោយបទចម្រៀងបែបឌីស្កូ អមដោយក្បាច់រាំដ៏រស់រវើកគួរឲ្យចង់ទស្សនា។
ក្រៅពីវត្តមានតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ កម្មវិធីតន្ត្រី Boostrong Gold Medal Concert ក៏មានការចូលរួមពីតារាចម្រៀងបីរូបទៀតមកពីបីផលិតកម្មផ្សេងគ្នារួមមានលោក ផែន សុភាឫទ្ធិ ស្រីស្រស់ កែវ ច័ន្ទដាលីន និងកុមារីសម្លេងស្រួយ កែវ ទិត្យផល្លី ដោយរួមគ្នាច្រៀងចម្រៀងរួមគ្នាចំនួនបីបទ ដើម្បីកំដរបរិយាកាសការប្រគំតន្ត្រីឲ្យកាន់តែមានភាពសប្បាយរីករាយផងដែរ។
រីករាយទស្សនាបទចម្រៀងពិរោះៗ និងការសម្តែងក្បាច់រាំ រួមទាំងការសម្តែងរួមគ្នាពីតារាចម្រៀងល្បីៗនៅក្នុងការប្រគំតន្ត្រី Boostrong Gold Medal Concert នៅថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី