© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មិនខុសពីពាក្យដែលគេតែងតែនិយាយថា ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ការពិត នឹងត្រូវបែកធ្លាយថ្ងៃណាមួយ គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ព្រោះនៅលើលោកនេះ គ្មានអ្វីស្ថិតស្ថេរនោះទេ ។ តួយ៉ាង ដូចជាតួអង្គ ចេនី ដែលអ្នករងគ្រោះ ព្រោះតែអតីតកាលដ៏ឈឺចាប់របស់នាង បើនាងដកខ្លួនចេញ ម្ល៉េះសមគ្រប់យ៉ាង មិនធ្វើឲ្យនាងមានវិប្បដិសារី រហូតមកដល់ថ្ងៃនេះទេ។
រយៈពេលដ៏យូរ ដែលចេនី បានព្យាយាមលាក់អាថ៌កំបាំងរបស់នាងមិនឲ្យគ្រួសាររបស់វេហាដឹង ទាំងដែលនាងដឹងច្បាស់ថា ថ្ងៃណា ការពិតនោះ នឹងត្រូវបែកធ្លាយ។ វានៅតែជាស្រមោលអន្ទោលតាមប្រាណសម្រាប់ចេនីគ្រប់ពេល និងតែងតែលងបន្លាចនាងរហូត។ ចេនី ព្យាយាមលាក់នូវរឿងរ៉ាវអាស្រូវ ដែលនាងធ្លាប់មានកូនជាមួយនឹងវឌ្ឍនៈ ស្វាមីរបស់វិជ្ជដា មិនឲ្យវេហាដឹង ប៉ុន្តែបែរជាវិជ្ជដាដែលតាមឈ្នានីសនាង បានកកាយ ដើម្បីធ្វើយ៉ាងណាឲ្យចេនី អស់ផ្លូវដើរជាថ្មីម្តងទៀត។
ក្រោយពីបានដឹងថា វិជ្ជដា រៀបគំរោងបំផ្លាញជីវិតនាងជាមួយនឹងគ្រួសារវេហាទៀតនោះ ចេនីចាប់ផ្តើមតក់ស្លុត ភិតភ័យ និងរកដំណោះស្រាយចំពោះបញ្ហាមួយនេះ។ នៅវគ្គបន្ទាប់ ទស្សនិកជន នឹងបានទស្សនា ឈុតដែលចេនី លួចនាំកូនរត់ទាំងយប់ បន្ទាប់ពីខ្លួនបានសារភាពដោយត្រង់ៗប្រាប់ដល់វេហា។
តើសាច់រឿងរបស់នារីរងគ្រោះម្នាក់នេះ នឹងទៅជាយ៉ាងណា សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «អ្នកទីបី» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ