© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងសាច់រឿង ប្តីប្រពន្ធមួយគូ ក្នុងរឿង កាំបិតមុខពីរ ដែលជារឿងឆ្លុះបញ្ចាំងពីសុភមង្គលគ្រួសារ និងអាពាហ៍ពិពាហ៍ដែលគ្រាន់តែមាននៅលើក្រដាសស្នាមតែប៉ុណ្ណោះ។ តួអង្គ អ្នកនាង មារតី ដែលជាប្រពន្ធស្របច្បាប់របស់វិជ្ជបុត្រ ថ្វីត្បិតតែនាងរស់នៅលើគំនរទ្រព្យសម្បត្តិ ប្រាក់ចាយមិនខ្វះ ប៉ុន្តែបើនិយាយពីសេចក្តីសុខផ្លូវចិត្តវិញ នឹងស្ទើរតែមិនមានសោះនៅក្នុងជីវិតរបស់នាង។
វិជ្ជបុត្រ នៅតែមិនអាចកែប្រែចិត្តគំនិតស្មោគគ្រោកបានដដែលហើយ ហើយអ្វីដែលកាន់តែបន្ថែមទម្ងន់ខ្លាំងដល់មារតីនោះ គឺវិជ្ចបុត្រ នៅផ្គើន ទាមទារការលែងលះប្តីប្រពន្ធ។ ស្រីកំណាន់ចុងក្រោយ នីតា ដែលវិជ្ជបុត្រមិនអាចនឹងបោះបង់ចោលនាងបាននោះ កំពុងតែផ្តល់ភាគក្តៅក្រហាាយទៅដល់ ចិត្តមារតីយ៉ាងខ្លាំង ដោយមួយម៉ាត់ណា ក៏វិជ្ជបុត្ររំលឹឹកពីឈ្មោះនីតានៅចំពោះមារតីទៀតផង។ នៅយប់មួយ ដែលវិជ្ជបុត្រស្រវឹងជោគជាំ ហើយក៏បានចាប់បង្ខំមារតីឲ្យគេងជាមួយ ដោយនឹកស្មានថា ខ្លួនគេងជាមួយនឹង នីតា ។ ដៃអោបប្រពន្ធ តែមាត់ស្រែកហៅស្រីផ្សេង ដែលទាំងប្រពន្ធរបស់ខ្លួនកំពុងតែនៅក្នុងរង្វង់ដៃ។
វិជ្ជបុត្រ នឹកគិតថា ស្រីម្នាក់ដែលខ្លួនកំពុងតែគេងជាមួយនោះ គឺជានីតា ទាំងដែលការពិត ជាមារតីប្រពន្ធរបស់ខ្លួនសោះ។ មារតី ជាប្រពន្ធក្រោយពីបានលឺសូរប្តីរបស់ខ្លួន ស្រែកហៅឈ្មោះស្រីផ្សេង នាងមានអារម្មណ៍ថាឈឺចាប់ខ្លាំង ហើយលើសពីនេះទៀត វិជ្ចបុត្រ ថែមទាំងសុំទោសនាង ដោយសារជាតិស្រាស្រវឹង ទើបជ្រុលខ្លួនគេងជាមួយ។
តើមារតី អាចធ្វើចិត្តបាន ទ្រាំទ្ររួចពី ទង្វើ និងពាក្យសម្តីរបស់វិជ្ជបុត្រ បានដល់ពេលណា? ហើយវិជ្ជបុត្រ អាចនឹងកែប្រែ ចិត្តគំនិត ងាកមករកប្រពន្ធខ្លួនវិញទេ? សូមរង់ចាំទស្សនានៅក្នុងឈុតឆាកភាគបន្ទាប់ ក្នុងរឿង «កាំបិតមុខពីរ» ផ្សាយជូនទស្សនា លើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ