© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថានីយទូរទ្សន៍ PNN នឹងធ្វើការបង្ហាញនូវផ្ទាំងទស្សនីយភាពខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ជូនដល់អ្នកទស្សនា គឺរឿង «ព្រហ្មលិខិតស្នេហ៍» ដែលរៀបរាប់ពីស្នេហាឆ្លងភពដ៏អាថ៌កំបាំង ។
តួសម្តែងប្រុស ស្រីក្នុងរឿង ព្រហ្មលិខិតស្នេហ៍
ខ្សែភាពយន្តនេះ តំណាលពី រ៉ាសស៊ីកាដែលជាក្មេងស្រីសម័យទំនើប មានទំនុកចិត្តលើខ្លួនឯងនិងចូលចិត្តប្រលោមលោកមនោសញ្ចេតនា ។ ថ្ងៃមួយនាងទិញប្រលោមលោករឿងដូចព្រហ្មលិខិតស្នេហ៍មកអាន ពេលអានម្ដងៗទិដ្ឋភាពនៃរឿងនោះតែងផុសចេញមកស្ដែងៗតែម្ដងធ្វើឲ្យនាងចម្លែកអារម្មណ៍ណាស់។ កាន់តែចម្លែកទៀតនោះតួឯកស្រីឈ្មោះ ការ៉ាកេត នៅក្នុងរឿងប្រលោមលោកនោះមានមុខម៉ាត់ដូចនាងបេះបិទ។
ក្នុងរឿងនោះរៀបរាប់ពីដំណើរដើមទង របស់ ការ៉ាកេត ដែលជាកូនស្រីអ្នកមានឋានៈខ្ពស់ម្នាក់ នាងមានចរិតស្លូតបូត និងតែងត្រូវបានធ្វើបានដោយម្ដាយចុង និងប្អូនស្រី។ ក្រៅតែពីរឿងរ៉ាវស្នេហាឆ្លងភពរបស់ Rasika និងអ្នកអង្គម្ចាស់រូបសង្ហា ក៏នៅមានគំនុំសងសឹងគ្នាផងដែរ ចង់ជ្រាប់ច្បាស់កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគថៃរឿង ព្រហ្មលិខិតស្នេហ៍ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 11:00 ដល់ម៉ោង12:00 ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ បេន សិលា