© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា ភីអិនអិន មិនត្រឹមតែនាំមុខគេនូវរឿងភាគខ្មែរ ថៃ ល្បីៗ ថែមទាំងមានកម្មវិធីកម្សាន្តដែលពោរពេញដោយភាពសប្បាយរីករាយជាច្រើនផ្សេងទៀត។
ដើម្បីផ្តល់ឱកាសដល់ប្អូនៗតូចៗ ដែលចង់បង្ហាញនូវទេពកោសល្យ ក៏ដូចជាភាពប៉ិនប្រសប់របស់ខ្លួន ស្ថានីយទូរទស្សន៍ភីអិនអិន បាននាំមកវិញនូវកម្មវិធី «តូច ខ្លឹម ខ្លាំង» ដែលជាវេទិការសម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាព ក៏ដូចជាការកម្សាន្ត។ ក្នុងកម្មវិធីនេះទៀតសោត យើងនឹងធ្វើការបង្ហាញបេក្ខភាពកុមារតូចៗ ដែលពួកគាត់នឹងមកបញ្ចេញនូវទេព្យកោសល្យពីកំណើតរបស់ខ្លួន និងសមត្ថភាពពិសេសដូចជា អាចនិយាយបានច្រើនភាសា ពូកែគណិតវិទ្យា ( គិតលេខបានរហ័ស) ចេះច្រៀង ជំនាញជិះស្គី ជិះកង់ថយក្រោយ លេងឧបករណ៍តន្ត្រី រាំចង្វាក់ហ៊ីបហប់ មានការចងចាំបានល្អ ឬអាចបង្ហាញនូវសមត្ថភាព ផ្សេងៗទៀតជាដើម។
គ្រប់រូបភាព កាយវិការពោរពេញទៅដោយសិល្បៈ និងការបញ្ចេញនូវចំណេះដឹង ភាពវៃឆ្លាត ដែលប្អូនៗបានរៀនសូត្រពីសាលានោះ ពួកគាត់នឹងពាំនាំយកមកបង្ហាញទៅដល់ទស្សនិកជន ឱ្យបានកម្សាន្តសប្បាយរីករាយ ជាមួយនឹងភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់។ ជាពិសេស កម្មវិធីនេះក៏នឹងចែករំលែកជូននូវចំណេះដឹងថ្មីៗ ក៏ដូចជាពិសោធន៍ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ដើម្បីអោយបានក្លាយជាក្មេងដែលពូកែ មានសុខភាពរឹងមាំ និងឆ្លាតវាងវៃ។
សូមបញ្ជាក់ផងដែរថា ប្អូនៗដែលនឹងត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងកម្មវិធីនេះ មិនត្រឹមតែទទួលបានឱកាសបញ្ចេញនូវសមត្ថភាពនោះទេ គឺថែមទាំងអាចទទួលបានកាដូរក្នុងក្តីស្រមៃរបស់ខ្លួនជាមួយនឹងប្រាក់រង្វាន់ចំនួន ១លានរៀលទៀតផង។ ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី «តូច ខ្លឹម ខ្លាំង» នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន ដែលមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះតទៅ នៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ០៧ ដល់ម៉ោង ៨ យប់៕
ដោយ៖