© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ញ៉ាំងបរិយាយកាសរីករាយប្រចាំកម្មវិធី «ស៊ីអារម្មណ៍» ក្នុងសប្តាហ៍នេះច្បាស់ជាមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ ព្រោះមានបង្ហាញនូវ វត្តមានតួអង្គសំខាន់ៗក្នុងរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» អមនឹងការជជែកពិភាក្សាគ្នាយ៉ាងលម្អិតរម្លឹកនូវអនុស្សាវរីយដ៏ល្អត្រចង់ធ្លាប់សាងរួមគ្នា។ ទាំងផ្អែមល្អែម ទុក្ខសោកលំបាកលាយឡំគ្នា ហើយមានឆាកខ្លះទៀតក៏នឹកអស់សំណើច ព្រោះហួសចិត្តពេក មិននឹកស្មានថាអាចធ្វើបាន។ រាល់ចំណុចទាំងអស់នេះ គឺសុទ្ធជាសកម្មភាពសំខាន់ដែលតារាទាំងបួនដួងមាន លោក នូ ឧសភា លោក លឹម ជាឡាយ កញ្ញា ពុធ ស្រីខួច និងកញ្ញា សាយ ចាន់រាសី ត្រូវរួមគ្នាបកស្រាយឱ្យបានច្បាស់លាស់ជូនអ្នកគាំទ្រម្តង។
លោក ប៉ែន ចំរុង៖ ហ៊ឺ! គ្មានអីវេទនាចិត្តជាងឈរនៅចំកណ្តាលអ្នកដែលគេមានគូអមសងខាងនោះទេ
ស្រស់ដូចគ្នា! មែនទេពួកយើង
ការទស្សនាឆាកពិសេសទាំងបីវគ្គក្នុងកម្មវិធី «ស៊ីអារម្មណ៍» ដែលអ្នកគាំទ្ររឿងភាគខ្មែរ «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» មិនគួរខកខាននោះ គឺទីមួយ តារាប្រុសស្រីទាំងពីរគូនឹងនាំគ្នាសម្តែងឆាកដែលខ្លួនធ្លាប់បានសម្តែងរួចមកហើយជាថ្មីម្តងទៀត នៅលើឆាកកម្មវិធីដោយពុំមានអានអត្ថបទរឿងដូចការសម្តែងរឿងលើកដំបូងឡើយ ទីពីរ គឺពួកគេនឹងរម្លឹកនូវឧបសគ្គក្នុងការសម្តែងរឿងដ៏លំបាកដែលខ្លួនបានឆ្លងកាត់ ហើយអ្នកទស្សនារឿងមិនអាចនឹកស្មានដល់ ឯចំណុចទីបី គឺពិធីករនឹងបង្ហាញនូវរូបភាពសកម្មភាពសំខាន់ៗមួយចំនួនដកស្រង់ចេញពីរឿងយកមកបង្ហាញ ហើយឲ្យតួសម្តែងទាំងអស់ពន្យល់មូលហេតុនៅក្រោយសកម្មភាពរបស់ខ្លួន។
លោក នូ ឧសភា៖ ផ្អែមល្ហែមអីតែគូឯង? ខ្ញុំឯណេះក៏មានគូដែរ
អុញនោះ! ហួត យុត្ថនា តាមធ្វើបាបកញ្ញាមេធាវី ពៅ បញ្ញា ដល់ឆាកសម្តែងកម្មវិធី «ស៊ីអារម្មណ៍» តែម្តង?
សាកទាយលមើល! លោក ប៉ែន ចំរុង គាត់ចង់ធ្វើអី? នៅពេល ហួត យុត្ថនា និងពៅ បញ្ញា កំពុងរវល់បែបនេះ
ចង់ដឹងថាកម្មវិធី «ស៊ីអារម្មណ៍» សប្តាហ៍នេះស៊ីអារម្មណ៍ខ្លាំងដល់កម្រិតណា? ប្លែក ហើយសប្បាយបែបណា? សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធីពិសេសនេះនាថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ផ្សាយវេលាម៉ោង១១ រហូត១១:៣០នាទីថ្ងៃត្រង់ទាំងអស់គ្នាណា។
ដោយ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖