© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានតារាកិត្តិយសពិសេស នីឡា នឹងមកធ្វើអោយកម្មវិធីកាន់តែសប្បាយរីករាយ ដោយសារតែតារាកំប្លែងរូបនេះ មានវោហារស័ព្ទបែបកំប្លុកកំប្លែង អាចអោយអ្នកគាំទ្រផ្ទុះសំណើចបានគ្រប់ពេល។ ចំណែកឯតារាកិត្តិយសបីដួងទៀត ដែលត្រូវឡើងមកប្រកួតប្រជែងគ្នា ដើម្បីបានឆ្លងទៅកាន់វគ្គច្រៀងជាមួយអ្នកនាង នីឡា នោះមានដូចជា កញ្ញា ផា ណាម៉ុច, ស្រីស្អាត ជេស៊ីកា និងលោក ស៊ឹម សុភ័ណ្ឌ។
វត្តមានរបស់គណៈកម្មការទាំងបីដួងនៅក្នុងសប្តាហ៍នេះមានដូចជា នាយ ពាក់មី, អ្នកនាង កាតុ និងលោក សុបិន ដែលតែងតែនាំមកនូវសំណើចដល់អ្នកទស្សនាគ្រប់ពេល តាមរយៈការប្រើប្រាស់ពាក្យសម្តីបែបកំប្លុកកំប្លែង បន្ថែមជាមួយការប្រណាំងប្រជែង ដណ្តើមកូនក្រុមរៀងៗខ្លួន ធ្វើអោយកម្មវិធីកាន់តែរីករាយ។
ចង់ដឹងថា សប្តាហ៍នេះ សប្បាយយ៉ាងណានោះ? សូមកុំភ្លេចរងចាំទស្សនានៅក្នុងកម្មវិធី «I Dare You To Sing» ដែលនឹងមានផ្សាយជូនទស្សនានៅថ្ងៃ អាទិត្យ ទី ២៧ ខែ សីហា វេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី