© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានរបស់ស្រីស្អាត សំណាង សូរិយា នៅក្នុងកម្មវិធី «I Dare You To Sing» នៅក្នុងសប្តាហ៍នេះក្នុងនាមជាតារាកិត្តិយសពិសេសនឹងធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងសំនៀងយ៉ាងពិរោះ។ ចំណែកឯតារាកិត្តិយសបីដួងទៀត ដែលត្រូវប្រកួតប្រជែងគ្នានោះមានដូចជា ស្រីស្អាត ណាតាហ្សា និងកញ្ញា ណាតាលី រួមជាមួយលោក ស៊ីប៊ី ណាតូ។
ចំពោះវត្តមានរបស់គណៈកម្មការទាំងបីដួងនៅក្នុងសប្តាហ៍នេះមានដូចជា នាយ ពាក់មី, អ្នកនាង កាតុ និង ពូណុយ នឹងនាំមកនូវបរិយាកាសប្លែកៗ ការលេងពាក្យសម្តីបែបកំប្លែងៗ ជាពិសេសនោះប៉ះជាមួយតារាកិត្តិយសទាំងបីដួងទៀតនោះ ធានាថានឹងមានទស្សនីយ៍ភាពជាច្រើនគួរអោយចង់ទស្សនា។ តើសប្តាហ៍នេះ តារាកិត្តិយសរូបណាក្លាយទៅជាកូនក្រុមរបស់គណៈកម្មការទាំងបីរូប?
ចង់ដឹងថា សប្តាហ៍នេះ សប្បាយយ៉ាងណានោះ? សូមកុំភ្លេចរងចាំទស្សនានៅក្នុងកម្មវិធី «I Dare You To Sing» ដែលនឹងមានផ្សាយជូនទស្សនានៅថ្ងៃ អាទិត្យ ទី ២០ ខែ សីហា វេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី