© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីបាត់មុខមួយរយៈពីការធ្វើ Content យូរ៉ូ បានត្រឡប់មកវិញជាមួយភាពភ្ញាក់ផ្អើលដោយបានបង្ហាញនូវបទចម្រៀងមួយបទ ដែលមានត្រឹមតែពាក្យមួយម៉ាត់តាំងពីដើមរហូតដល់ចុងបញ្ចប់នៃបទចម្រៀង នៅក្នុងបណ្តាយសង្គម ដោយទទួលបានមតិជាច្រើនពីអ្នកលេងនៅក្នុងបណ្តាញសង្គមទាំងការរិះគន់ និងការជជែកវែកញែកបែបកំប្លុកកំប្លែង។ ហើយនៅពេលថ្មីៗនេះដែរ យូរ៉ូ ទើបតែបញ្ចេញនូវបទទី ២ ដែលអត្ថន័យក៏មិនខុសពីបទទី ១ ថែមទាំងបង្ហើបថា នឹងគ្រោងបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ទៀត ដែលទាក់ទងនឹងអត្ថន័យតែមួយ។
កិច្ចសម្ភាស៍ក្នុងកម្មវិធី «អ្នកជិតខាង» យូរ៉ូ បានរំលឹកទៅពេលដែលបាត់មុខមួយរយៈពីការធ្វើ Content ដោយសារតែកើតជំងឺបាក់ទឹកចិត្ត ព្រោះតែបែកបាក់ស្នេហា ព្រមទាំងបាត់បង់ការងារ ដែលខ្លួនស្រលាញ់ ទើបសម្ងំលាក់ខ្លួននៅក្នុងព្រះវិហារមួយកន្លែង ដើម្បីព្យាបាលផ្លូវចិត្ត។ យូរ៉ូ ក៏បានបញ្ជាក់ដែរថា កាលដែលត្រឡប់មកវិញ ព្រោះទទួលបានការលើកទឹកចិត្តពីមិត្តៗនៅក្នុងវិស័យតែមួយ ព្រមទាំងបាននាំលោកត្រឡប់មកភ្នំពេញវិញ ដើម្បីបន្តធ្វើការងារដែលខ្លួនស្រលាញ់ដូចមុន។
ក្រៅពីការរៀបរាប់ពីបញ្ហានិងការគ្រោងធ្វើបទចម្រៀងបន្ត កម្មវិធីក៏បន្ថែមនូវការពិសារអាហារជុំគ្នារវាង យូរ៉ូ ពិធីករពិធីការិនីទាំងពីរ និង ស្រីពីន ដោយមាន ពូណុយ គឺជាចុងភៅ។ ចង់ដឹងថា សប្តាហ៍នេះ ពិសេសយ៉ាងណានោះ សូមរងចាំទស្សនាកិច្ចសម្ភាសន៍ទាំងមូលក្នុងកម្មវីធី «អ្នកជិតខាង» ចាក់ផ្សាយនៅថ្ងៃ សុក្រ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី