© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកគ្រប់គ្នា ដែលជាប់ខ្សែលោហិតជាខ្សែរាជវង្ស រួមជាមួយនឹងមន្ត្រីធំៗនៅក្នុងនគរ បានធ្វើដំណើរមកចូលរួមក្នុងពិធីជប់លៀងនៅបនល្បែង ឈានជីវ តាមរយៈការអញ្ជើញរបស់ ស៊ីវសី ដែលជាអង្គរាជបុត្រ។
ព្រះអង្គម្ចាស់ យ៉ុងអាន ដែលជាម្ចាស់ពូរបស់ស៊ីវសី មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានអ្នកដែលបានចូលរួម និងព្រមទាំងចង់ស្វែងរកអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃការស្លាប់របស់សិស្សច្បង ថាំងលៀងផងដែរ។
ស៊ីវសី បានដឹងយ៉ាងច្បាស់ថា អ្នកណាជាអ្នកសម្លាប់ថាំងលៀង ដែលជាសិស្សច្បងដ៏មានគុណធម៌ ប៉ុន្តែមិនអាចនឹងចាប់កំហុសបានឡើយ ។ នៅក្នុងពិធីទាំងមូល ស៊ីវស៊ី បានអញ្ជើញអ្នករាល់គ្នា រួមមាន លោកគ្រូ ឈី ព្រះអង្គម្ចាស់ ប៉ាយ ព្រះអង្គម្ចាស់ជី ជាដើម។
ដើម្បីចង់ដឹងថា អ្នកណាជាអ្នកនៅពីក្រោយនៃការស្លាប់របស់ថាំងលៀង ស៊ីវសី បានរៀបចំឆាកល្ខោនមួយបានយ៉ាងល្អ ដោយពិធីជប់់លៀងដ៏សប្បាយរីករាយ ប៉ុន្តែបង្កប់ដោយការកាន់ទុក្ខទៅវិញ។
ម្ហូបស្រា ឆ្ងាញ់ៗ តន្ត្រីស្តាប់យ៉ាងរំភើបចិត្ត ប្រែក្លាយមកជា បាយមួយចាន គ្មានសាច់ និងសម្លេងទូងស្គរ អមជាមួយការទម្លាក់ក្រណាត់សកាន់ទុក្ខទៅវិញ។ នោះគឺ ជាការប្តូរមកជាកម្មវិធីបុណ្យសពរបស់ សិស្សច្បងថាំងលៀង។ គ្រប់គ្នា ស្រឡាំងកាំង នៅពេលឃើញហេតុការណ៍នេះ ហើយក៏ទទួលយកបាយមួយចានរៀងៗ មកហូប ដើម្បីបញ្ជាក់ជាន័យចូលរួមរំលែកទុក្ខ។ ដោយឡែក តែព្រះអង្គម្ចាស់ ប៉ាយ ដែលមិនបានតក់ស្លុតនឹងការទទួលមរណភាពរបស់ សិស្សច្បងថាំងលៀងទេ ហើយថែមទាំងមិនទទួលទានបាយមួយចាននោះទៀតផង។
ស៊ីវសឺ ចាប់បានយ៉ាងច្បាស់ថា ព្រះអង្គម្ចាស់ ប៉ាយ ពិតជាមានចំណែកក្នុងការស្លាប់របស់ថាំងលៀង ដែលគាប់ជួនពេលនោះ សូម្បីតែព្រះអង្គដែលយាងមក ក៏ទ្រង់សោយនូវបាយមួយចាននោះផងដែរ។
តើដំណើរសាច់រឿង នឹងមានរឿងរ៉ាវអ្វីកើតឡើងបន្តទៀត? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «តំណក់ឈាមអ្នកក្លាហាន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍៕
ដោយ៖ សិរីរដ្ឋ