© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
តារាចម្រៀងល្បីៗចំនួន ៤ដួងដែលកំពុងពេញនិយមពីសំណាក់មិត្តៗយុវវ័យនឹងមកអង្រួនឆាក ការប្រគំតន្ត្រីបែបថ្មី និងដ៏ធំប្រចាំស្ថានីយទូរទស្សន៍ PNN ICY Cool Concert ថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ វត្តមានតារាចម្រៀងវ័យក្មេងដែលនឹងមកកំដរអារម្មណ៍ប្រិយមិត្ត និងទស្សនិកជនក្នុងសប្ដាហ៍នេះមានដូចជាលោក ឆន សុវណ្ណារាជ កញ្ញា លីនដា លោក អនុស្សាវរីយ៍ និងកញ្ញា ហឿន ដានីត។
ក្រុមតារាល្បីៗកំពុងមានឈ្មោះបោះសំឡេងខាងលើនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ដោយពួកគេនឹងពាំនាំបទចម្រៀងថ្មីប្លែក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នដើម្បីញាំងឱ្យកម្មវិធីប្រគំតន្ត្រីទាំងមូលកាន់តែសប្បាយរីករាយ។ មិនត្រឹមតែបានជួបតារាល្បីៗខាងលើប៉ុណ្ណោះទេ កម្មវិធីប្រគំតន្រ្តី ICY COOL Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។
រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាព ហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព ហើយការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក ICY COOL។
រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី ICY COOL Concert ។
ICY COOL Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក ICY COOL៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា