© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ទោះបីជាមិនទាន់ដឹងច្បាស់ថា ថែន ជាកូនបង្កើតរបស់ខ្លួន តែ ថៃ មាននិស្ស័យជាមួយក្មេងម្នាក់នេះមករហូត ដោយធ្វើល្អដាក់ ថែន គ្រប់ពេល។ សម្ព័ន្ធភាពកាន់តែស្និតស្នាលក្រោយ ថៃ បានដឹងថា ខ្លួនគឺជាស្វាមីស្របច្បាប់របស់ ប្លា និងព្យាយាមចូលជិតម្តាយកូនទាំងពីរនាក់។
ដឹងការពិតស្របជាមួយនឹងការមានចិត្តលើមេម៉ាយកូនមួយដូចជា ប្លា ធ្វើអោយ ថៃ លេងល្បិចធ្វើជាឈឺ ដើម្បីចូលមកលួចសសៃសក់របស់ ថែន ទៅពិនិត្យឌីអិនអេ ថាពិតជាកូនរបស់ខ្លួនដែរទេ។ ការដែលមកជ្រកក្រោមដំបូលផ្ទះរបស់ ប្លា គួបផ្សំជាមួយភាពស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ ថៃ ក៏បានហៅ ថែន ថាប៉ា ពេលកំពុងត្រងទឹកភ្លៀង ចំណែកឯ ថែន វិញក៏បានហៅ ថៃ ថាប៉ានៅចំពោះមុខ ប្លា ដែលនាងដឹងការពិតគ្រប់យ៉ាងថា សម្ព័ន្ធភាពអ្នកទាំងបីជាអ្វីនឹងគ្នា។
អាថ៌កំបាំងដែលខំលាក់បាំងមករហូត រវាងប៉ានឹងកូន នៅពេលដែលលឺមនុស្សដែលនាងស្រលាញ់ទាំងពីហៅសព្វនាមគ្នាបែបនេះ ធ្វើអោយ ថ្លា រំជួលចិត្តជាខ្លាំង បានត្រឹមតែខាំមាត់មិននិយាយការពិត ព្រោះតែកំហុងឆ្គងរបស់ខ្លួនពីអតីត។ តើ ថៃ អាចដឹងពីការពិតថា ថែន ជាកូនឆាប់ៗនេះដែរទេ? សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «ល្បែងស្នេហ៍គំនុំគ្រួសារ» ដែលផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី