© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនធ្លាប់តែឃើញពិធីករលោក ប៉ែន ចំរ៉ុង ដំណើរការកម្មវិធីកម្សាន្តជាច្រើន មានទាំងកម្មវិធីលេងហ្គេម ឬ កម្មវិធីប្រគំតន្ត្រីផ្សេងៗជាដើម។ ប៉ុន្តែលើកនេះជឿជាក់ថាទស្សនិកជនច្បាស់ជាប្លែកភ្នែក ប្លែកអារម្មណ៍បន្តិចជាមួយការបង្ហាញវត្តមានជាលើកដំបូងរបស់លោកក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន គឺកម្មវិធី សមរភូមិសួនទឹក ។
សប្តាហ៍នេះវត្តមានរបស់លោក រួមជាមួយតារាកិត្តិយសបីដួងផ្សេងទៀតរួមមាន កញ្ញា ជ្រូកព្រៃ តារាសម្តែងល្បីឈ្មោះលោក អ៊ុន សុធា និងកញ្ញា ប៉ុន សារាវត្តី។ ទាំងបួនដួងនឹងត្រូវបែងចែកជាពីរក្រុម។ លោក ប៉ែន ចំរ៉ុង ត្រូវបានចាប់ដៃគូជាមួយកញ្ញា ជ្រូកព្រៃ និងដាក់រហ័សនាមក្រុមខ្លួនគឺក្រុម ជ្រូកព្រៃមានរិទ្ធ ចំណែកលោក អ៊ុន សុធា ចាប់ដៃគូជាមួយកញ្ញា ប៉ុន សារាវត្តី រហ័សនាមក្រុមរបស់ខ្លួនគឺ ស្រីខួចមានស្នេហ៍ ។
ទាំងពីរក្រុមនឹងត្រូវប៉ះចំលើវិញ្ញសារចំនួនបួនរួមមានវិញ្ញាសារ កណ្តាប់ដៃរន្ទះ វិញ្ញាសារ មនុស្សសំខាន់ វិញ្ញាសារ សួនទឹករកស្នេហ៍ និងវិញ្ញាសារ ចាំទទួលអូនផង។ ចាំមើលថាតើវិញ្ញសារទាំងបួននេះក្រុមណាទៅដែលអាចលេងបានល្អ និងយកឈ្នះក្រុមគួប្រកួតបាន? បើចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី សមរភូមិសួនទឹក ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នំា២០២២ វេលាម៉ោង ៨:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត