© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រិយមិត្តធ្លាប់តែឃើញ កញ្ញាព្រះកាយច័ន្ទ កញ្ញា យ៉ែម ស្រីពេជ្រ និងលោក គង់ ចំរើន បង្ហាញសមត្ថភាពសិល្បៈតាមរយៈការច្រៀ់ង សម្ដែង ឬជាពិធីករ-ការិនី ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ប៉ុន្តែនៅចុងសប្ដាហ៍នេះវិញ «តូច ខ្លឹម ខ្លាំង» កម្មវិធីកម្សាន្តដ៏ល្បីល្បាញរបស់ ភីអិនអិន នឹងឲ្យតារាកិត្តិយសទាំង ៣ ទុកចោលនូវជំនាញប្រចាំអាជីពនេះ។
អ្នកទាំង ៣ ត្រូវកម្មវិធីតម្រូវឲ្យចាប់ដៃគូ ជាមួយកុមារវៃឆ្លាត ៣រូបរបស់យើង ដើម្បីដោះស្រាយល្បែងគណិតវិទ្យា និងភាសាខ្មែរវិញម្ដង។ ក្រុមទាំង ៣ នឹងត្រូវប្រកួតប្រជែងគ្នាឲ្យអស់ពីសមត្ថភាព នៅក្នុងវិញ្ញាសាផ្សេងៗគ្នាដល់ទៅ ៦ ដែលអ្នកដឹកនាំកម្មវិធីបានរៀបចំជូន។
ដូចប្រិយមិត្តបានដឹងស្រាប់ហើយ ព្រះកាយច័ន្ទជាតារាសម្ដែងជើងចាស់មួយរូប ហើយបច្ចុប្បន្ននាងក៏ជាម្ចាស់សាលាបង្រៀនសិល្បៈ «ព្រះកាយច័ន្ទក្លឹប» ផងដែរ។ ចំណែកលោក គង់ ចំរើន វិញ ជាតារាចម្រៀងសម័យដ៏ល្បីល្បាញមួយរូប ដែលមានសម្លេងស្រទន់គួចយកបេះដូងអ្នកស្ដាប់។ ងាកទៅកញ្ញា យ៉ែម ស្រីពេជ្រ ឯណោះ ក្រៅពីអាជីពសម្ដែងដ៏ប៉ិនប្រសប់ វោហាក្នុងការបំពេញតួនាទីជាពិធីការិនីរបស់នាង ក៏ត្រូវបានមហាជនកោតសរសើរផងដែរ។
បែបណាក្ដី ដូចបានជម្រាបជូនពីដំបូង ជំនាញ និងទេពកោសល្យសិល្បៈទាំងនោះ នឹងត្រូវបោះទៅម្ខាង ហើយបំពេញមកវិញនូវចំណេះដឹងផ្នែកគណិតវិទ្យា ភាសាខ្មែរ ក៏ដូចជាសមត្ថភាពដោះស្រាយលំហាត់ ពិសេសការធ្វើការងារជាក្រុមតែម្ដង។
ចង់ដឹងថា ក្រុមមួយណានឹងទទួលបានជ័យជម្នះ ហើយក្រុមមួយណាទទួលបានរង្វាន់ធំ មួយណាទទួលបានរង្វាន់បែបកំប្លែង។ កុំភ្លេចតាមដានទស្សនា កម្មវិធី «តូច ខ្លឹម ខ្លាំង» នាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី ២៥ ខែកក្កដា ឆ្នាំ ២០២១នេះ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
នាំមកជូនផ្ដាច់មុខដោយ Freshy Yogurt ញ៉ាំមួយបានប្រយោជន៍បី!
ដោយ៖ វណ្ណនី