© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានរបស់កលីកា គឺជាអារម្មណ៍ផ្លូវចិត្តមួយយ៉ាងធ្ងន់សម្រាប់នីកា និងសត្យា ដែលពួកគេ ពិបាកនឹងបន្តដំណើរទៅជាមួយគ្នា។ ដំណើរសាច់រឿងគូស្នេហ៍មួយគូនេះ បានឈានមកដល់ភាគបញ្ចប់៉ ដែលចុងក្រោយ នីកា បានសម្រេចចិត្តព្រមចាកចេញពីជិវិតរបស់សត្យា។
បើទោះបីជានីកាកំពុងតែពរពោះកូនជាមួយនឹងសត្យាក៏ពិតមែន ក៏ប៉ុន្តែនាងតូចម្នាក់នេះ មិនអាចទទួលយកនៅពេលឃើញមនុស្សប្រុសដែលខ្លួនស្រឡាញ់នៅមានចិត្តនឹកនានឹងមនុស្សស្រីម្នាក់ទៀតឡើយ។ នីកា ហាក់ពុំសូវទទួលបានក្តីស្រឡាញ់ថ្នាក់ថ្នមពីគ្រួសាររបស់សត្យាឡើយ ជាពិសេសគឺ ម្តាយក្មេក ។ ហេតុនេះហើយ នាងក៏មិនអាចនៅរួមរស់ក្រោមដំបូលផ្ទះជាមួយនឹងសត្យាបន្តទៀតទេ។
សត្យា ក្រោយពីត្រូវនីកាសុំលែងលះ គេនៅតែបន្តទំនាក់ទំនងជាមួយនឹងកលីកា ដែលរូបភាពអស់ទាំងអស់ បានចាក់ដោតទៅដល់នីកាជាពន់ពេក។ តើចុងក្រោយនៃសាច់រឿងនេះ សត្យាពិតជាព្រមដោះលែងនីកាឲ្យវិលទៅរកភាពនៅលីវវិញ ឬយ៉ាងណា ? សូមបន្តរង់ចាំទស្សនាភាគបញ្ចប់នៅថ្ងៃស្អែក ក្នុងរឿង« មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់៕
ដោយ៖ សិរីរដ្ឋ