© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នីកា នាងពិតជាពិបាកទទួលយក ក្រោយពីបានដឹងនូវអតីតកាលរបស់សត្យា និងកលីកា ដោយមកដល់ពេលនេះ ពួកគេក៏នៅតែមានចិត្តនឹករលឹកគ្នាទៅវិញទៅមកដដែល។ នីកា នាងបានសម្រេចចិត្តសុំ ម្តាយរបស់សត្យាលែងលះ ហើយទៅរស់នៅជាមួយនឹងម្តាយនៅឯអាមេរិក ៣នាក់ប្អូនប្រុស។
កលីកា នាងធ្លាក់ខ្លួនពិការដើរមិនរួច ក៏ដោយសារតែលះបង់ជីវិតជួយសត្យា ហើយវាគុណបំណាច់ដ៏ធំធេង ដែលគ្រួសារសត្យាគេមិនអាចបំភ្លេចនាងបានទេ។ ម្តាយសត្យា មានការភ្ញាក់ផ្អើល បន្ទាប់ពីបានលឺនីកាពោលពាក្យលែងលះជាមួយកូនប្រុសខ្លួន ទាំងចិត្តដាច់បែបនេះ។
តើសាច់រឿងនឹងទៅជាយ៉ាងណា? បើនីកា នាងសុខចិត្តលះបង់ឲ្យសត្យាវិលត្រឡប់ទៅរកសង្សារចាស់វិញហើយនោះ? ហើយនឹងមានអ្វីដែលជាចំណង ចងនីកា និងសត្យា ឲ្យរួមគ្នាជាប្តីប្រពន្ធបន្តទៀត? សូមបន្តរង់ចាំទស្សនាសាច់រឿងនេះ ក្នុងរឿង «មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទុរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ