© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីសប្តាហ៍មុនកម្មវិធី Family Feud Cambodia រដូវកាលទី២ បានស្វាគមន៍ក្រុមថ្មីមួយទៀតគឺក្រុម មាត់ដាច មកតតាំងជាមួយក្រុមជើងខ្លាំងមួយសប្តាហ៍គឺក្រុម គ្រាប់ពេជ្រ។ សង្គ្រាមរវាងក្រុម គ្រាប់ពេជ្រ និងក្រុម មាត់ដាច បានធ្វើអោយទស្សនិកជនពិតជាជក់ចិត្ត និងតាមដានមិនដាច់ពីភ្នែក។ ជាលទ្ធផលក្រុម គ្រាប់ពេជ្រ បានផ្តួលក្រុមមាត់ដាច ដោយជោគជ័យ។
នៅសប្តាហ៍នេះវត្តមានក្រុម គ្រាប់ពេជ្រ និងមកប៉ះគ្នាជាមួយក្រុមថ្មីមួយទៀតដែលមានឈ្មោះថាក្រុម សាច់ដុំ។ តើទាំងពីរក្រុម ក្រុមមួយណាដែលអាចឈានទៅសប្តាហ៍ក្រោយ? កម្មវិធី Family Feud Cambodia រដូវកាលទី២ គឺជាកម្មវិធីមួយដែលជំនួយដល់ការគិតរបស់យើងអោយគិតបានរហ័ស និងផ្តល់ជូនចំណេះដឹងទូទៅដ៏ទូលំទូលាយតាមរយៈសំនួរជាច្រើនពាក់ព័ន្ធនឹងដំណើរជីវិតប្រចាំថ្ងៃ ដូច្នេះសម្រាប់បេក្ខជនទាំងពីរក្រុមដែលចូលរួមលេងត្រូវរកចម្លើយដែលគិតថានឹងមានអ្នកធ្វើបែបនេះច្រើនបំផុត។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Family Feud Cambodia រដូវកាលទី២ រវាងក្រុម គ្រាប់ពេជ្រ និងក្រុម សាច់ដុំ នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា វេលាម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត