© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដែលកំពុងតែពេញនិយមសម្រាប់ប្អូនៗកុមារ គ្រួសាររីករាយ នឹងនាំយកទស្សនីយភាពថ្មី និងប្លែកពេញមួយខែមេសានេះតែម្តង។ ទស្សនីយភាពប្លែកនោះគឺពីកម្មវិធី នឹងមានការចូលរួមលេងពីកុមារតូចៗ ជាមួយនឹងអ្នកគ្រូ លោកគ្រូរបស់ប្អូនដែលអញ្ជើញមកពីសហគមន៍អូរព័ទ្ធ។ ក្រុមកាងាររបស់កម្មវិធី គ្រួសាររីករាយ ក៏បានរៀបចំកម្មវិធីថតនៅឯសួនសត្វភ្នំពេញសាហ្វារី ដែលនឹងធ្វើអោយប្អូនៗ ក៏ដូចជាទស្សនិកជនបានប្លែកភ្នែក ដោយបានទស្សនានូវទេសភាពដ៏ស្រស់ស្អាតពី សួនសត្វភ្នំពេញសាហ្វារី។ មិនត្រឹមតែប៉ុណ្ណោះទេកម្មវិធី គ្រួសាររីករាយ ក៏បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគ ជូនដល់សហគមន៍អូរព័ទ្ធដែលកំពុងតែជួបការលំបាកផងដែរ។
សម្រាប់សប្តាហ៍នេះ កុមារីដ៏ក្លាហាន និងគួរអោយស្រឡាញ់មួយរូបបានឡើងមកលេងក្នុងកម្មវីធី គ្រួសាររីករាយ គឺកុមារី ត្រា លីណា និងមានការសហការជាមួយបងស្រីរបស់ប្អូនឈ្មោះ សំ ស្រីម៉ី ។ លីណា ជាក្មេងម្នាក់ដែលមិនសូវចេះនិយាយប៉ុន្មានទេ ប៉ុន្តែសម្រាប់ការពន្យល់វិញពិតជាបានក្បោះក្បាយល្អ ប៉ុន្តែទោះបីជាបែបណា នៅមិនទាន់ដឹងទេថាតើបងស្រីដែលមកលេងជាមួយប្អូនអាចទស្សន៍ទាយត្រូវពីចម្លើយដែរឬក៏យ៉ាងណា? តើរង្វាន់ដែលមានក្នុងវគ្គនីមួយៗលីណាអាច និងបងស្រីអាចយកបានដែរឬទេ? ដូច្នេះមានតែរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត