© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងដៃថ្មីដែលទើបតែ បានចាក់ផ្សាយប៉ុន្មានភាគលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង« ផ្កាព្រៃ »គឺជាសាច់រឿងខ្មែរដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅពីរសជាតិនៃខ្សែជីវិតរបស់ក្មេងស្រី វីរីណែត។ ជាគ្រោះកម្មធំមួយ ដែលចម្លងរីណែតឲ្យរសាត់អណ្តែតជីវិតទៅរកទ្រនុំថ្មី ដែលខុសឆ្ងាយពីមុន ដូចមេឃ និងដី។
ម្តាយចិញ្ចឹមរបស់នាង បានទទួលយកនាងទៅចិញ្ចឹមមើលដូចជាកូនស្រី បន្ទាប់ពីដឹងថា នាងក្លាយជាកូនកំព្រា មានវិបត្តិនៅក្នុងគ្រួសារ។ វីរីណែត ធំឡើងដោយភាពស្រស់ស្អាត និងរឹងមាំ ហើយមានភាពជឿទុកចិត្ត។ នាងត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ ពីរបៀបចូលទៅក្នុងសង្គមអភិជន ថ្លៃថ្នូរ និងការដឹកនាំមុខជំនួញ។ មានរឿងអាថ៌កំបាំងជាច្រើន ដែលនៅមានការលាក់បាំងពីក្រោយម្តាយចិញ្ចឹមរបស់នាង ប៉ុន្តែគាត់មិនអាចសារភាពប្រាប់រីណែតបាននៅពេលនេះទេ។ ក្រោយពី មើលឃើញថា រីណែត អាចចេះគ្រប់គ្រងការងារបានល្អហើយ ម្តាយចិញ្ចឹមរបស់នាង ក៏បានតែងតាំងនាងជាអគ្គនាយិកាជំនួសខ្លួន ហើយកាន់ការងារធំៗនៅក្នុងក្រុមហ៊ុន។ វីរីណែត ត្រឹមតែជាផ្កាព្រៃដែលត្រូវបានរស់យកមកមើលថែ ត្រូវបានផ្លាស់ប្តូរវាសនាយ៉ាងឆាប់រហ័ស ដែលវាសនានេះ នារីគ្រប់តែងស្រមៃចង់បាន។ វីរីណែត បានខំពញយាយាមធ្វើការ ដើម្បីតបនូវគុណដែលម្តាយចិញ្ចឹមនាងមានចំពោះនាង។
ការទទួលតំណែងជាអគ្គនាយិកានេះដែរ វីរីណែត ក៏នឹងបានជួបនូវរឿងរ៉ាវមួយចំនួន ដែលអាចធ្វើឲ្យគេវិលត្រឡប់ទៅតាមដាន រឿងទុក្ខសោកដែលកើតឡើងចំពោះម្តាយឪពុកបង្កើតរបស់នាង។ នៅវគ្គបន្ទាប់ វីរីណែត នឹងមានឈុតឆាកបង្ហាញបែបណាខ្លះនៅក្នុងសាច់រឿងនៃដំណើរខ្សែជីវិតរបស់នាងមួយនេះ។ ដើម្បីចង់ដឹងសាច់រឿង កាន់តែច្បាស់ សូមតាមដានទស្សនានៅក្នុងរឿង« ផ្កាព្រៃ » ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ៧ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ