© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចូលមកដល់សប្តាហ៍ទី៣នៃរដូវកាលទី៥ កម្មវិធី Freshy Winner កាន់តែធ្វើអោយទស្សនិកជន ចង់តាមដានពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ថាតើនរណានឹងឈ្នះប្រចាំសប្តាហ៍ អាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដែលជាសប្តាហ៍ប្រជែងយកទឹកប្រាក់ដប់លានរៀល។
វត្តមានរបស់បេក្ខជន និងបេក្ខនារីដែលបានចូលរួមលេងនៅក្នុងសប្តាហ៍នេះមានដូចជា លោក ផាន់រ៉ុង កញ្ញា ដាណែត លោក សូ មករា និងកញ្ញា ម៉ៃយ៉ា។ គ្រាន់តែបើកឆាកក្នុងកម្មវិធីភ្លាម តារាចម្រៀងពូកែវោហាបែបកំប្លែងលោក ផាន់ រ៉ុង បានធ្វើអោយគ្រប់គ្នាដែលមានវត្តមានក្នុងកម្មវិធីនេះ ផ្ទុះសំណើចជាមួយនឹងវោហារស័ព្ទ រួមទាំងកាយវិការបែបកំប្លែងរបស់លោក។
មិនត្រឹមតែប៉ុណ្ណោះបេក្ខជន និងបេក្ខនារីដែលបានចូលរួមលេងពីមួយវិញ្ញាសារ ទៅមួយវិញ្ញាសារ ពិតជាគួរអោយចង់ទស្សនាព្រោះពួកគេខំប្រឹងធ្វើយ៉ាងណាដើម្បីដណ្តើមបានជ័យលាភីក្នុងកម្មវិធី ប៉ុន្តែទន្ទឹមនឹងការខិតខំប្រឹងប្រែងលេងនេះដែរក៏មានបង្កប់ជាមួយភាពសប្បាយរីករាយ និងសំណើចឥតឈប់ឈរ ដែលអាចធ្វើអោយទស្សនិកជនទស្សនាហើយបានរីករាយរយៈពេលមួយម៉ោងពេញតែម្តង។
តើនរណានឹងឈ្នះនៅក្នុងសប្តាហ៍នេះ? កុំភ្លេចចូលរួមទស្សនាកម្មវិធី Freshy Winner នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត