© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធីបេក្ខជន និងបេក្ខនារីដែលបានចូលរួមលេងក្នុងកម្មវិធី Freshy Winner សុទ្ធតែរំពឹងថាខ្លួនពិតជាអាចយកឈ្នះលើបេក្ខជន ឬ បេក្ខនារីបីរូបទៀត ដើម្បីដណ្តើមប្រាក់លានក្នុងកម្មវិធីដ៏ធំមួយនេះ។ ទន្ទឹមនឹងបំណងប្រាថ្នាដែលចង់ឈ្នះក្នុងកម្មវិធីនេះហើយ បេក្ខជន បេក្ខនារីទាំងបួនរូបក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ ដែលអាចធ្វើអោយអ្នកទស្សនិកជនដែលបានទស្សនាកម្មវិធីនេះទទួលបានភាពរីកររាយ និងពោរពេញទៅដោយសំណើចតាំងពីដើមដល់ចប់។
ជាក់ស្តែងនៅសប្តាហ៍នេះ ទស្សនិកជននឹងបានសើចសប្បាយទៀតហើយជាមួយវត្តមានរបស់បេក្ខជន និងបេក្ខនារីចំនួនបួនរូប ដែលក្នុងនោះមានតារាពីររូប និងពីររូបទៀតគឺជាអ្នកឈ្នះពីការលេងហ្គេមនៅលើទំព័រហ្វេសប៊ុគរបស់ទឹកផ្លែឈើ Freshy មានដូចជា កញ្ញា ណាណៃ កញ្ញា ស្រីម៉ុង លោក សាន់តា និងលោក សាយ។
ការលេងហ្គេមពីមួយវគ្គទៅមួយវគ្គពិតជាប្លែកៗពីគ្នា តែក៏ពិបាកក្នុងការយកឈ្នះផងដែរ ប្រសិនបើដៃគូមិនបានសហការគ្នាបានល្អក្នុងការលេង។ សូមបញ្ជាក់ផងដែរថា កម្មវិធី Freshy Winner នឹងចម្រាញ់យកអ្នកឈ្នះប្រចាំសប្តាហ៍ដែលបេក្ខជន ឬបេក្ខនារីដែលឈ្នះប្រចាំសប្តាហ៍នេះអាចនឹងទទួលបានទឹកប្រាក់រហូតដល់ទៅបួនលានរៀន ប្រសិនបើអាចយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់អ្នកដែលឈ្នះប្រចាំសប្តាហ៍នីមួយៗ នឹងត្រូវបានទៅលេងបន្តនៅសប្តាហ៍ទី៥ ដែលជាសប្តាហ៍ដណ្តើមទឹកប្រាក់ដប់លានរៀល។តើនរណាជាអ្នកឈ្នះនៅសប្តាហ៍នេះ សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Freshy Winner នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧:០០យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីងអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត