© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ភ្លើងស្នេហ៍ ភ្លើងច្រណែន» ដែលជាសាច់រឿងសង្គ្រាមរវាងបងប្អូនស្រីពីរនាក់ មានម្តាយផ្សេងពីគ្នា គឺ អ៊ុន រ៉ាវី និងអ៊ុន ធីកា កំពុងតែធ្វើឲ្យអារម្មណ៍ទស្សនិកជនទន្ទឹងរង់ចាំមើលថា តួអង្គបងប្អូនទាំងពីរអាចនឹងបញ្ចប់សង្គ្រាមត្រជាក់នេះបានដោយរបៀបណា?
កាលពីវគ្គមុនៗ ទស្សនិកជនក៏ប្រហែលជាបានទស្សនាសាច់រឿងខ្លះមកហើយថា អ៊ុន ធីកា ជាមនុស្សស្រីមានចរិតមិនចុះញ៉មនឹងអ្នកណាម្នាក់ និងជាមនុស្សអាត្មានិយម បានជួបនឹងរឿងអាស្រូវជាច្រើនរឿង។ និច ដែលជាស្វាមីស្របច្បាប់របស់នាង ក៏ជាមនុស្សហួងហែង ការពារដោយមិនឲ្យនាងទៅទាក់ទងជាមួយមនុស្សប្រុសណាផ្សេងក្រៅពីខ្លួននោះទេ។
ចំណែកឯ អ៊ុន ធីកាវិញ បានជួបនឹងមនុស្សដែលស្រឡាញ់ ស្មោះត្រង់ នឹងខ្លួនហើយ បែរជាមើលរំលងពីទឹកចិត្តរបស់និច ហើយនៅមានចិត្តលោភលន់ចង់ដណ្តើម នាយភូ ស្វាមីរបស់វី យកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនថែមទៀតផង។ ដោយហេតុតែក្តីស្រីឡាញ់ និងភាពភ័យខ្លាចបាត់បង់មនុស្សស្រីខ្លួនស្រឡាញ់ផងនោះ និចបានចាប់អ៊ុន ធីការយកទៅលាក់ទុកឲ្យនៅឆ្ងាយពីអ្នកគ្រប់គ្នា ដោយមិនអោយអញណកណាម្នាក់រកឃើញអ៊ុន ធីកាឡើយ។ អ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំងនោះ គឺនិច បែរជាធ្វើរឿងខុសឆ្គងដាក់ប្រពន្ធរបស់ខ្លួន ដោ៍យបំផ្លាញរូបសម្រស់របស់អ៊ុន ធីកា។
នៅចុងបញ្ចប់ នឹងមានតួអង្គម្នាក់ដែលត្រូវស្លាប់ ក៏ព្រោះតែការខ្វះការពិចារណារបស់គេមួយពេល។ តើតួអង្គនោះ គឺជានរណា? ហើយជីវិតរបស់អ៊ុន ធីកានឹងទៅជាយ៉ាងណា បន្ទាប់ពីនាងត្រូវបានប្តីបំផ្លាញរូបសម្រស់បែបនេះ? ទាំងអស់នេះ មាននៅក្នុងឈុតឆាកបន្ទាប់ ក្នុងរឿង« ភ្លើងស្នេហ៍ភ្លើងច្រណែន» មានផ្សាយជូននៅភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ