© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ភរិយាបណ្តូលចិត្ត» ខ្សែភាពយន្តភាគថៃដែលទើបតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន កាន់តែឈានទៅដល់វគ្គល្អមើលជក់ចិត្តខ្លាំងឡើងៗ។ តួអង្គ នាងក្រមុំរូបស្រស់សោភា ថារីន ត្រូវបានក្លាយជាកូនក្រមុំចូលមករស់នៅក្នុងត្រកូលគ្រួសាររបស់លោក បាឡាត់ស្រុក សារ៉ាត់។ ថារីន ត្រូវទទួលរងសំពាធផ្លូវគ្រប់រឿងទាំងអស់ ពីលោកបាឡាត់ស្រុកម្នាក់នេះ ហើយមិនតែប៉ុណ្ណោះ គេថែមមិនខ្វល់ សោះអង្គើយជាមួយនាងថែមទៀតផង ។
ទោះជាគ្រប់គ្នានៅក្នុងផ្ទះរបស់សារ៉ាត់ចូលចិត្ត ថារីនក្តី ក៏នៅតែមិនអាចបង្វែរចិត្តសារ៉ាត់ ឲ្យមកស្រឡាញ់ និងមានចិត្តទៅលើថារីនបានដែរ។ នាង ហាក់ដូចជាគ្មានក្តីសង្ឃឹមថា នឹងធ្វើជាកូនក្រមុំក្នុងគ្រួសារនេះបន្តទៀតនោះទេ។ ដោយឡែក ម្តាយរបស់សារ៉ាត់ គាត់ពេញចិត្ត ពេញថ្លើមជាមួយនាងថារីនយ៉ាងខ្លាំង ដោយសារតែចរិយាមាយាទ សមសួនជាកុលស្ត្រី និងចេះសព្វគ្រប់បែបយ៉ាងការងារក្នុងក្រៅ ផ្ទះ។ ជិតថ្ងៃរៀបការមកដល់ ម្តាយរបស់សារ៉ាត់ បានបញ្ជាឲ្យអ្នកទាំងពីត្រៀមខ្លួនសម្រាប់ថ្ងៃមង្គលមកដល់ ប៉ុន្តែងាកទៅសារ៉ាត់វិញ នៅតែមិនចាប់អារម្មណ៍ ហើយលើសពីនេះទៀត ថែមទាំងប្រើសម្តីអាក្រក់ៗទៅកាន់ថារីនទៀតផង។ មិនយូរប៉ុន្មាន ថ្ងៃរៀបការរបស់ថារីនបានមកដល់ ប៉ុន្តែវាក៏ជាថ្ងៃដែលនាងត្រូវជួបនឹងរឿងឈឺចាប់ផងដែរ។ អតីតសង្សាររបស់ សារ៉ាត់ នាង ដួងសាវ៉ាដ បានវិលត្រឡប់មកសារជាថ្មី បន្ទាប់ពីនាងមានបញ្ហាជាមួយនឹងអង្គម្ចាស់ជាស្វាមី។
តើថារីន អាចទ្រាំទ្របានទេ នឹងរូបភាពចាក់ដោតដល់អារម្មណ៍របស់នាងមួយនេះ? ចុះ ថារីន នឹងធ្វើអ្វីបន្ត ដើម្បីឲ្យសារ៉ាត់យល់ពីទឹកចិត្ត និងបេះដូងដែលនាងមានចំពោះអនាគតស្វាមី? ទាំងអស់នេះ មាននៅក្នុងឈុតឆាកនៃរឿង «ភរិយាបណ្តូលចិត្ត » មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ