© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីម្សិលម៉ិញនេះពីកម្មវិធី «គ្រួសាររីករាយ» បានដំណើរការទៅដោយមានការចូលរួមលេងពីប្អូនប្រុស ហុង បញ្ញា និងអ្នកម៉ាក់របស់ប្អូន។ពីមួយវគ្គទៅមួយវគ្គប្អូនប្រុសហាក់មានការខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្យល់ទៅកាន់អ្នកម៉ាក់ ដើម្បីអោយអ្នកម៉ាក់ទស្សន៍ទាយត្រូវចម្លើយ ប៉ុន្តែដោយសារតែប្អូននៅតូចពេក ដែលពិបាកក្នុងការពន្យល់ទៅកាន់អ្នកម៉ាក់អោយបានយល់ ទីបំផុតប្អូនទទួលបានរង្វាន់តែមួយវគ្គប៉ុណ្ណោះ។
ទោះបីជាប្អូនមិនអាចយករង្វាន់បានគ្រប់វគ្គក៏ពិតមែន ក៏ប៉ុន្តែសុំសរសើរប្អូនដែលមានក្តីក្លាហាន ហ៊ានចូលរួមលេងក្នុងកម្មវិធីដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ បន្ទាប់ពីទទួលបានរង្វាន់ប្អូនពិតជាមានភាពត្រេកអរខ្លាំងទោះជាមិនបានគ្រប់វគ្គក៏ដោយ។
ដូច្នេះសម្រាប់លោកប៉ា អ្នកម៉ាក់ ដែលមានកូនតូចៗ ហើយពួកគាត់មានសេចក្តីក្លាហានក្នុងការឡើងលេងក្នុងកម្មវិធី អាចនាំពួកគាត់មកធ្វើតេស្តបាន ដោយកម្មវិធីតម្រូវអោយកុមារមានអាយុចាប់ពី ៥ឆ្នាំ ដល់ ៨ឆ្នាំ។ រាល់ព័ត៍មានលម្អិតអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កម្មវិធី «គ្រួរសាររីករាយ» ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧:៣០នាទីយប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត