© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រុមតារាចម្រៀងល្បីឈ្មោះក្នុងប្រទេសកម្ពុជា Dark Stormz គឺជាក្រុមដែលធ្លាប់បានសាងស្នាដៃជាច្រើនមកហើយដោយការបញ្ចេញនូវបទចម្រៀងល្បីៗជាច្រើន ដែលមានអត្ថន័យបង្កប់នូវភាពឈឺចាប់ចាប់ដោតបេះដូងយុវវ័យ។ នៅថ្ងៃអាទិត្យសប្តាហ៍នេះក្រុមតារាចម្រៀងដ៏ល្បីនេះ នឹងមានវត្តមានលើឆាកតន្ត្រី Ganzberg Uber Concert ជាមួយបទចម្រៀងពីរោះៗ អមដោយការដេញហ្គីតាយ៉ាងទាក់ទាញផងដែរ។ ទស្សនិកជនដែលគាំទ្រក្រុមតារាចម្រៀង Dark Stormz កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់នេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ក្រៅពីក្រុមតារាចម្រៀងខាងលើ ក៏នៅមានតារាចម្រៀងល្បីៗជាច្រើនដួងទៀតមានដូចជា លោក ចឺម កញ្ញា សុវត្ថិឌី ធារិកា កញ្ញា ឆយី និងកញ្ញា វីរៈនិច្ច។
កុំភ្លេចទទួលយកភាពសប្បាយរីករាយទាំងអស់គ្នាជាមួយកម្មវិធីតន្ត្រី Ganzberg Uber Concert ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០យប់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត