© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគថៃ បែបមនោសញ្ចេតនា ស្នេហា ផ្លែផ្កា ឌឺដង រឿង« ភ្លើងស្នេហ៍ ភ្លើងច្រណែន »ដែលបង្ហាពីសង្គ្រាមឈ្នានីសគ្នា រវាង តួអង្គស្រី បងប្អូនពីរនាក់ គឺ អ៊ុន ធីកា និងអ៊ុន រ៉ាវី។ ជាច្រើនភាគ បន្តបន្ទាប់ ដែលសាច់រឿង បានអូសបន្លាយជាមួយនឹង ឈុតឆាក ប្រជែងគ្នា ទៅវិញទៅមក រហូតធ្វើឲ្យតួអង្គទាំងពីរ កាន់តែមានគុំនំសងសឹក ខ្លាំងឡើងៗ។
ចាប់តាំងពី វី រៀបការជាមួយនឹង អាំភូ រួចមក សេចក្តីដែលនាងមានចំពោះបុរសម្នាក់នេះ កាន់តែធ្វើឲ្យ អ៊ុន ធីកា មានអារម្មណ៍ច្រណែនយ៉ាងខ្លាំង បើទោះបីជា នាងរៀបការជាមួយនឹងនិចជាប្តីប្រពន្ធហើយក្តី។ ស្របពេលនឹងរឿងរ៉ាងរវាងតួអង្គទាំងពីរនេះ កំពុងតែពុះកញ្ជ្រោលនេះផងដែរ ក៏មានវត្តមានតួអង្គស្រីថ្មីដ៏ស្រស់ស្អាត ចូលខ្លួនមកធ្វើឲ្យសាច់រឿងទាំងមូលកាន់តែល្អមើលជក់ចិត្តបន្ថែមទៀត។ នោះ គឺ តួអង្គ នាង ចេកគី ដែលជាអតីតសង្សាររបស់អាំភូ។
ដើម្បីតែចង់ឈ្នះ និងចង់ដណ្តើមអាំភូ ពីវី នោះ អ៊ុនធីកា ក៏បានសើុបប្រវត្តិរបស់ ចេកគី ហើយដឹកគ្រប់យ៉ាងពីទំនាក់ទំនងស្នេហា កាលពីមុនរបស់នាង។ អ៊ុន ធីកា បានយកចេកគី មកធ្វើជាអ្នកបង្ហាញម៉ូដនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីប្រើប្រាស់នាង អូសទាញ អាំភូ ចេញពីវី ជំនួសនាង។ នាងក៏ផ្តល់ឲ្យនូវអ្វីដែលចេកគីចង់បាន ឲ្យតែនាងជួយឲ្យ អាំភូ និងវី បែកគ្នាបានសម្រេច។
ទស្សនិកជន ក៏ដូចជាអ្នកតាមដាន ប្រហែលជាចង់ដឹងហើយតើ ថាតួអង្គ នាងចេកគី នឹងនៅខាង វី ឬ ខាងអ៊ុន ធីកា ដែលនាងនឹងធ្វើយ៉ាងណា ដើម្បីឲ្យសាច់រឿងមួយនេះ កាន់តែល្អមើល ទៀតនោះ? ទាំងអស់នោះសូមរង់ចាំទស្សនានៅក្នុងរឿង« ភ្លើងស្នេហ៍ភ្លើងច្រណែន »មានផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ