© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អ្នកស្នងគុនខ្មែរកំពុងមានប្រជាប្រិយច្រើនរូបនឹងចូលខ្លួនអង្រួនសង្វៀនអធិរាជគុនខ្មែរ ISI PIPE-ISI PIPE នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា សប្ដាហ៍នេះដើម្បីបន្តផ្ទាំងទស្សនីយភាពជក់ចិត្តជូនទស្សនិកជន មុនវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសរដូវកាលទីពីរចូលមកដល់។ ក្នុងនោះជំនួបសងសឹកដ៏កក្រើកនឹងកើតឡើងរវាងរាហ៊ូមាសខេត្តបាត់ដំបង ឈុត សិរីវ៉ាន់ថង ដែលត្រូវជម្រះបញ្ជីចាស់ជាមួយរៀមច្បងកែងពិឃាដរស្មីភូមិគាប ឃីម បូរ៉ា។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាពីរលើករួចមកហើយនៅសង្វៀនផ្សេង ដោយ វ៉ាន់ថង ត្រកងបានជ័យជម្នះនៅជំនួបដំបូង មុនចាញ់បូរ៉ាក្នុងការប្រកួតលើកទីពីរ។
ជាមួយគ្នានេះ ខ្លាកំណាចទឹកដីកំពូល៥ ឫទ្ធិ សាស្ត្រាវុទ្ធ ត្រូវចូលល្បងក្បាច់តោចាស់កំណាចចង្គូមស្រួច សៅ ប៊ុនធឿន ខណៈកណ្ដាប់ដៃផ្លេកបន្ទោរ លន់ សៀកលេង ប៉ះ ជើងថ្មីថ្វីដៃល្អ ប៉ុក វិបុល ។ ក្រៅពីគូពិសេសៗខាងលើ ក៏នៅមានអមដោយគូមិត្តភាពដកស្រង់បច្ចេកទេសជាច្រើនគូទៀត
ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ