© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងមានឈ្មោះបោះសម្លេងខ្លាំងគួរសមក្នុងវិស័យសិល្បៈចម្រៀងកញ្ញា វី ឌីណែត នឹងពាំនាំបទចម្រៀងល្បីរបស់ខ្លួនមកកាន់កម្មវិធីតន្ត្រីភីអិនអិន Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ។ វត្តមានរបស់កញ្ញាលើកនេះត្រូវបានបង្ហើបអោយដឹងថាកញ្ញានឹងនាំយកបទចម្រៀងចំនួន ប្រាំបទ ដែលជាបទចម្រៀងល្បីៗរបស់កញ្ញា មិនត្រឹមតែប៉ុណ្ណោះ នឹងមានការសម្តែងពិសេសនៅលើឆាកជាមួយបទចម្រៀងមនោសញ្ចេតនាផងដែរ។
នៅមានតារាចម្រៀងពីរដួងផ្សេងទៀតដែលក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដូចជាគឺកញ្ញា ឈីន រតនៈ និងលោក វង់ ថាណាន់ តារាចម្រៀងទាំងពីរដួងនេះក៏ត្រៀមខ្លួនជាមួយបទចម្រៀងជាច្រើនបទសម្រាប់ទស្សនិកជនផងដែរ។
ងាកចេញពីតារាចម្រៀងបន្តិច នៅសប្តាហ៍នេះទស្សនិកជននឹងបានទស្សនាជាមួយក្រុម សំណើចពិសេស ដែលមានឈ្មោះថាក្រុម ផ្ងារជើង ដោយពួកគាត់នឹងឡើងមកសម្តែងបែបកំប្លែងៗជាមួយនឹងការបកស្រាយបទចម្រៀងដល់ទៅបីបទតែម្តង។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត