© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានរបស់តារាចម្រៀងល្បីៗជាច្រើនរូបមកហើយដែលបានអញ្ជើញមកកាន់កម្មវិធីតន្ត្រីរបស់ ភីអិនអិន Ganzberg Uber Concert 2020 និងបានធ្វើអោយទស្សនិកជនសប្បាយរីករាយជាមួយបទចម្រៀងថ្មីៗ ល្បីៗ រួមទាំងមានជាមួយឈុតឆាកពិសេសៗពីក្រុមសម្តែងបរទេសផងដែរ។ នៅសប្តាហ៍ថ្មីនេះតារាចម្រៀងរ៉េបលោក G-David នឹងមកកាន់ឆាកតន្ត្រី Ganzberg Uber Concert 2020 ជាលើកដំបូង។ វត្តមានរបស់លោក លោកនឹងនាំយកមកជាមួយនូវបទចម្រៀងល្បីៗសុទ្ធតែជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងកំពុងតែពេញនិយមចំនួនប្រាំបទជាប់គ្នាតែម្តង។
ចំនែកលោក អ៊ីណូ តារាចម្រៀងដែលតែងតែធ្វើអោយប្រិយមិត្តប្លែកភ្នែករាល់ពេលដែលលោកបានឡើងបកស្រាយបទចម្រៀងលើឆាកតន្ត្រីនានា ក៏នឹងមានវត្តមាននៅឆាកតន្ត្រី Ganzberg Uber Concert 2020 នៅសប្តាហ៍នេះដែរ ជាមួយបទចម្រៀងចំនួនប្រាំបទដែលលោកបានត្រៀមសម្រាប់ទស្សនិកជន ដោយមួយបទគឺជាបទមនោសញ្ចេតនា និងងបួនបទផ្សេងទៀតគឺជាចង្វាក់ញាក់។
ដោយឡែកតារាចម្រៀងស្រីសម្លេងផ្អែម រាងតូចច្រឡឹងកញ្ញា ប៉ាច គីមមួយ នឹងមានបទចម្រៀងចំនួនបួនបទ មួយបទគឺជាចង្វាក់មនោសញ្ចេតនា និងបីបទទៀតជាចង្វាក់ញាក់។ មិនខុសគ្នាប៉ុន្មានឡើយ លោកផានិត ក៏បានលើកយកនូវបទចម្រៀងពីរោះៗបួនបទផងដែរដើម្បីបកស្រាយក្នុងកម្មវិធីតន្ត្រីនេះ។ មិនត្រឹតែប៉ុណ្ណោះទស្សនិកជននឹងបានទស្សនាការបកស្រាយបទចម្រៀង និងសម្តែងពិសេសពីក្រុមខ្មែរ និងបរទេសមួយក្រុមមានឈ្មោះថា JZ & Starstruck។
កុំភ្លេចបើកប៉ុស្តិ៍ភីអិនអិនទស្សនាកម្មវិធី Ganzberg Uber Concert នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០-១០:៣០នាទីយប់៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត