© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទ្រព្យសម្បត្តិ ក្លាយជាអាវុធដ៏គ្រោះថ្នាក់ សម្លាប់មនុស្សនៅក្នុងត្រកូលគ្រួសារអភិជនមួយយ៉ាងកម្សត់ជាទីបំផុត។ «សង្គ្រាមមរតក »ដែលជាខ្សែភាពយន្ត ភាគខ្មែរ បានឈានមកដល់ជិតបញ្ចប់ទៅហើយនោះ ក៏នឹងធ្វើឲ្យសាច់រឿងទាំងមូល កាន់តែមានភាពច្របូកច្របល់ខ្លាំងឡើងៗ។ ផល្លីកា ដែលជាតួអង្គ ដើមហេតុ នាំឲ្យសង្គមគ្រួសារមួយនេះ ត្រូវបែកបាក់់ គ្នា ម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី កូនព្រាត់ឪពុក ដោយសារតែចិត្តលោភលន់ ចង់ក្តាប់យកទ្រព្យតែឯង ដែលសូម្បីតែប្តីរបស់ខ្លួន ក៏ហ៊ានដាច់ចិត្តធ្វើបាប គ្មានមេត្តា។
សុក្រិត ដែលជាកូនប្រុសតែម្នាក់គត់ របស់ផល្លីកា និងលោក ភារុណ ក៏ជាតួអង្គមួយយ៉ាងសំខាន់ ក្នុងកាបញ្ចប់រឿងរ៉ាវមួយនេះ ឲ្យបានល្អប្រសើរឡើងវិញ។ ដោយសារតែដើរដល់ផ្លូវទាល់ច្រក់ ផល្លីកា បានចាប់ ភារុណ ធ្វើជាចំណាប់ខ្មាំង ទាំងដែលមិនអាសូរដល់ទឹកចិត្តកូនប្រុស សុក្រិតសោះឡើយ។
រវាង ឪពុកចិត្តបុណញយ ម្តាយចិត្តបាប សុក្រិត នឹងមិនអាចចោលអ្នកណាម្នាក់បានឡើយ ព្រោះជាអ្នកមានគុណទាំងពីររបស់គេ។ ទោះជាម្តាយធ្វើខុសយ៉ាងណា ក៏នៅតែជាម្តាយ ដោយសារតែបែបនេះហើយ ទើបសុក្រិត មិនអាចកាត់ផ្តាច់និស្ស័យម្តាយកូនបាន។
នៅវគ្គបន្ទាប់ទៀត សុក្រិត នឹងធ្វើរឿងមួយដើម្បីកែប្រែចិត្តម្តាយរបស់ខ្លួន មកជាល្អវិញ ហើយព្រមដោះលែងឪពុក រស់នៅដោយមានចិត្តស្រឡាញ់ និងមេត្តា ចំពោះអ្នកគ្រប់គ្នានៅក្នុងគ្រួសារ ។ តើ សុក្រិត នឹងសម្រេចចិត្ត គិតបែបណា ចំពោះ កំហុសដែលផល្លីកា ម្តាយរបស់ខ្លួន បានសាងឡើង? ចង់ដឹង សាច់រឿង បន្តនៅភាគបន្ទាប់ សូមរង់ចាំទស្សនា នៅក្នុងរឿង« សង្គ្រាមមរតក» មានផ្សាយជូនចាប់ពីថ្ងៃថន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ