© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះតារាចម្រៀងរ៉េបត្រូវបានគាំទ្រខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ព្រោះភាគច្រើននៃបទចម្រៀងរ៉េបគឺសុទ្ធតែជាបទបែបអប់រំយុវវ័យ ជាពិសេសប៉ារ៉ូលថ្មី សាច់ភ្លេងថ្មី ថែមទាំងតារាចម្រៀងមានទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និងបកស្រាយចម្រៀងជាដើម។
ក្រុមចម្រៀង ក្មេងខ្មែរ ដែលមានសមាជិកពីររូប ក៏ជាក្រុមដែលមានឈ្មោះបោះសម្លេងខ្លាំងលើវិស័យបទចម្រៀងរ៉េប ហើយបទចម្រៀងមួយបទៗក៏សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងផងដែរ។ ក្រុមតារាចម្រៀងនេះនឹងមកអង្រួនឆាកតន្ត្រី Freshy Happy Concert ដោយនាំយកនូវបទចម្រៀងថ្មីៗរបស់ខ្លួនមកកាន់ឆាកតន្ត្រីដ៏ទំនើបមួយនេះ។
ក្រុមតារាចម្រៀង ក្មេងខ្មែរ
មិនត្រឹមតែបានជួបជាមួយតារាចម្រៀងរ៉េបប៉ុណ្ណោះទេ វត្តមានរបស់លោក ទេព អាណាក់ កញ្ញា ទេព ម៉ូឌីកា និងកញ្ញា កែវ សៀងហៃ ក៏រួមគ្នាបង្ហាញបទចម្រៀងល្បីៗរបស់ខ្លួន សម្រាប់ទស្សនិកជន និងអ្នកគាំទ្រក្នុងកម្មវិធីនេះដែរ។
លោក ទេព អាណាក់
កញ្ញា ទេព ម៉ូឌីកា
កញ្ញា កែវ សៀងហៃ
ចង់ដឹងថាតើពួកគាត់នឹងលើកយកបទចម្រៀងអ្វីខ្លះ? ការបកស្រាយបទចម្រៀងពីរោះកម្រិតណា? អាចទាក់ទាញអារម្មណ៍ទស្សនិកជនបានប៉ុណ្ណានោះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត