© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើនិយាយពី អ៊ីណូ ទស្សនិកជនភាគច្រើនបានស្គាល់គាត់រួចមកហើយដោយការបកស្រាយបទចម្រៀងបែបស្រែកខ្លាំងៗ គួបផ្សំនិងកាយវិការថ្មីៗ និងប្លែកៗរបស់លោក ពេលមានវត្តមានលើកឆាកតន្ត្រីម្តងៗ។ មិនចាញ់គ្នាប៉ុន្មាន នាយ ចឺមដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងដែរនោះ ក៏បានធ្វើអោយទស្សនិកជនគាំទ្រខ្លាំងផងដែរ ទាំងការបកស្រាយបទចម្រៀង និងពាក្យឌឺដងផ្លែផ្កាពាក្យសំដីបែបកំប្លុកកំប្លែង ដែលធ្វើអោយទស្សនិកជនទស្សនាមិនចេះជិនណាយ។
នៅក្នុងកម្មវិធី Boostrong Music On Fire នៅសប្តាហ៍នេះ អ្នកទាំងពីរនឹងមានវត្តមានរួមគ្នាលើឆាកតន្ត្រីតែមួយ ហើយនេះក៏ជាលើកទីមួយផងដែរ ដែលពួកគេបានជួបគ្នា។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាតើពួកគេនឹងមានសង្គ្រាមពាក្យសំដីអ្វីខ្លះដែលអាចធ្វើអោយទស្សនិកជនសើចបិតមាត់មិនជិតនោះ?
នៅមានតារាស្រីស្រស់ពីរដួងទៀត គឺកញ្ញា ណាណៃ និងកញ្ញា ធីតា ពេជ្រ ប្រជុំគ្នាបង្ហើរសំនៀងជាចង្វាក់ញាក់ និងចង្វាក់រ៉ូម៉ែនទិក កំដរបរិយាកាសរយៈពេល ពីរម៉ោងសាមសិបនាទីពេញ។
កម្មវិធី Boostrong Music On Fire តែងតែអញ្ជើញតារាចម្រៀង ឬតារាកំប្លែងល្បីៗ ចែករំលែកនូវភាពសប្បាយរីករាយនាចុងសប្តាហ៍។ Boostrong Music On Fire សប្តាហ៍នេះផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ី វ៉ាន់ណែត