© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់រឿងភាគដែលនឹងមានវត្តមានបន្ត នៅចុងខែឧសភាពនេះដែរ គឺជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង និងជាសាច់រឿងបែបអតីតកាល លាយនឹងសម័យកាលបច្ចុប្បន្ន នោះគឺរឿង «ក្លិនផ្កាអង្គាបុស្ប»។ ជាប្រភេទរឿងភាគថៃដែល ទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសទៅលើតួឯកស្រីដ៏ស្រស់ស្អាត កញ្ញា យ៉ាយ៉ាទៀតផង។
ជាមួយនឹងសាច់រឿងបុរាណ លាយឡំនឹងជីិវិតទាន់សម័យនេះនឹងទាញអារម្មណ៍ទស្សនិកជន ឱ្យវិលទៅរកអតីតកាលដ៏ខ្លោចផ្សារ ឈឺចាប់ ព្រោះភាពអយុត្តិធម៌ក្នុងរឿងរ៉ាវស្នេហាត្រីកោណរបស់នាងរីម្នាក់។ យ៉ាយ៉ា សម្តែងជាតួអង្គ កូនភ្លោះ ដែលកូនបងឈ្មោះ អង្គាបុស្ប និងកូនប្អូនឈ្មោះ សងភីប។ ពួកគេមាន រូបរាងមុខមាត់ដូចគ្នា ប៉ុន្តែចរិត ចិត្តគំនិតគឺខុសគ្នាដូចមេឃ និងដី។ ជានិស្ស័យកម្ម ដែលជចាប់ជំពាក់គ្នាពីជាតិមុនៗ ធ្វើឱ្យកូនភ្លោះស្រីទាំងពីរនេះ បែរជាមានចិត្តស្រឡាញ់បុរសតែមួយទៅវិញ។ ភាពឈ្នានីស ហួងហែង ចងគំនុំ ក៏ព្រោះតែដណ្តើមមនុស្សប្រុសដែលខ្លួនស្រឡាញ់ បានកើតឡើងចំពោះពួកគេទាំងបីនាក់ រហូតឆ្លងជាតិ ។ អង្គាបុស្បដែលជាបងស្រី ត្រូវបានសងភីបធ្វើបាប រហូតដល់ស្លាប់ជាមួយនឹងក្តីវេវទនាមិនខុសពីសត្វធាតុ។
តើជីវិត និងព្រលឹងរបស់នាងអង្គាបុស្ប នឹងទៅជាយ៉ាងណា? ហើយនាង នឹងតាមចងកម្មពៀរអ្នកដែលធ្លាប់ធ្វើបាបនាងបែបណាខ្លះ នៅក្នុងជាតិថ្មី? ហើយថាតើសាច់រឿង ស្នេហាត្រីកោណបងប្អូនភ្លោះនេះ នឹងមានឈុតឆាកព្រឺព្រួច កាចសាហាវ កម្សត់យ៉ាងណានោះ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង«ក្លិនផ្កាអង្គាបុស្ប»ចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ