© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាមួយនឹងសាច់រឿងស្នេហា លាយឡំនឹងឈុតឆាកកំប្លែង ពីតួអង្គ នាយយីម និងកញ្ញា ប៊ែន នៅក្នុងរឿង «កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម » បានឈានមកដល់ភាគបញ្ចប់ហើយ។ យីម បានឆ្លងកាត់នូវការពិសោធន៍ជាច្រើនរឿង ទៅលើអូនប៊ែន ដែលជាមនុស្សស្រីដែលគេលួចស្រឡាញ់ រហូតអាចយកបេះដូងរបស់នាងបានដោយចេញពីក្តីស្រឡាញ់ពិតៗ។
នៅភាគបញ្ចប់នៃសាច់រឿងនេះដែរ ទស្សនិកជននឹងបានផ្ទុះសំណើចក្នុងឈុតឆាកដ៏កំប្លុកកំប្លែង ដែលកំលោះសង្ហាយីម បង្ហាញទៅដល់មនុស្សគ្រប់គ្នា ដើម្បីឱ្យអូនប៊េន ទទួលយកបេះដូងរបស់គេ។ ឆ្លងកាត់នូវឧបសគ្គរារាំងជាច្រើន តែពេលខ្លះ យីម ត្រូវប្រឈមមុខនឹងម្ចាស់អ៊ំរបស់គេ ដែលគាត់ជាមនុស្សប្រកាន់វណ្ណៈ ឋានៈ គ្រួសារ។ ក្រោយពីបានដឹងការពិតថា អូនប៊េន ក៏ជាក្មួយស្រីម្នាក់ដែរនោះ ម្ចាស់អ៊ំរបស់យីម មានអារម្មណ៍សោយស្តាយ ដែលមើលមនុស្សខុស មើលតែសំបកក្រៅ ។
ចុងក្រោយ គាត់ក៏ព្រមបើកចិត្ត ព្រមទទួលយកអូនប៊េន ធ្វើជាកូនប្រសារ ហើយប្រកាសប្រាប់មនុស្សទាំងអស់ ពីអំពើ និងទឹកចិត្តតស៊ូរបស់ប៊េនថែមទៀតផង។ ផ្ទុយពីបងស្រីរបស់ប៊េន បន្ទាប់ពីម្ចាស់អ៊ំពីបងស្រីរបស់ប៊េន បន្ទាប់ពីម្ចាស់អ៊ំ យីម បានដឹងការពិតថា ពីរនាក់ម្តាយកូននាងបានបោ កប្រាស់បន្លំភ្នែកកន្លងមក ក៏ផ្តាច់ពាក្យ ផ្តាច់ទំនាក់ទំនងចោលតែម្តង។ ដោយសារតែទង្វើ របស់ប៊េន ពោរពេញដោយភាពស្មោះត្រង់ និងបរិសុទ្ធនោះ បានឆាបយកអារម្មណ៍ និងបេះដូងយីមឱ្យដកចិត្តជាប់ ហើយសារភាពក្តីស្នេហ៍ចំពោះប៊េន។
យ៉ាងណាមិញ សម្រាប់សាច់រឿងនៅភាគបញ្ចប់នេះ នឹងមានឈុតឆាកកម្សត់ កំប្លែង បែបណា សូមទស្សនិកជន រង់ចាំទស្សនានៅក្នុងរឿង« កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម» ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាចនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ