© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០នេះ នឹងមានវត្តមានតារាចម្រៀងស្រីប្រុសបួនដួងមកកាន់ឆាកតន្ត្រីភីអិនអិនក្នុងកម្មវិធី Freshy Happy Concert ដែលនឹងនាំមកជាមួយនូវបទចម្រៀងពិរោះៗ អមជាមួយក្បាច់រាំប្លែកៗ ដើម្បីបង្កើតចំណីចក្ខុថ្មីសម្រាប់ទស្សនិកជននិងអ្នកគាំទ្រ។ កាន់តែពិសេសគឺវត្តមានរបស់តារាចម្រៀងប្រចាំភីអិនអិនលោកឌីឌី ដែលគ្រប់គ្នាធ្លាប់តែបានស្តាប់សម្លេងរបស់លោកតាមរយៈបទចម្រៀងក្នុងរឿងភាគថៃនៅភីអិនអិន។ លោកនឹងលើកយកបទចម្រៀងដែលមានទាំងបទមនោសញ្ចេតនា និងបទញាក់ផងដែរ។
តារាចម្រៀងលោក ឌីឌី
ចំណែកតារាចម្រៀងដែលសំបូរស្ទាយប្លែកទាំងការតុបតែងខ្លួន និងក្បាច់រាំថ្មីៗកញ្ញា ទេព បូព្រឹក្ស នៅសប្តាហ៍នេះនឹងនាំមកជាមួយបទចម្រៀងថ្មី ដែលអាចធ្វើអោយទស្សនិកជនរំសាយអារម្មណ៍ហត់នឿយឬធុញទ្រាន់រយៈពេលមួយសប្តាហ៍មកនេះ។
តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស
ងាកមកកាន់តារាចម្រៀងស្រីមួយដួងទៀតដែលមានរាងតូចច្រឡឹងសាច់សខ្ចីសម្លេងមានទឹកដមកញ្ញា ប៉ាច គីមមួយ នៅសប្តាហ៍ថ្មីនេះក៏បានត្រៀមរួចរាល់ជាមួយការបកស្រាយបទចម្រៀងអង្រួនបេះដូងទស្សនិកជន ដែលបទទាំងនេះសុទ្ធសឹងតែជាបទដែលមានអ្នកស្តាប់និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។
តារាចម្រៀងកញ្ញា ប៉ាច គីមមួយ
ក្រឡេកមកមើលតារាចម្រៀងខ្លួនក្មេងសម្លេងចាស់ប្អូនប្រុស ធឿន បូរី បើទោះបីជាខ្លួននៅក្មេងក៏ពិតមែន ប៉ុន្តេទឹកដមសម្លេង និងសមត្ថភាពច្រៀងរបស់ប្អូនអាចឆក់យកបេះដូងទស្សនិកជន មិនតិចទេនៅកម្ពុជា។
កុមារា ធឿន បូរី
ចង់ទស្សនាការបកស្រាយចម្រៀងរបស់តារាទាំងបួនដួងខាងលើកុំភ្លេចបើកប៉ុស្តិ៍ភីអិនអិន ទស្សនាកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត