© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាពេលចុងសប្តាហ៍ សម្រាប់អ្នកដែលមិនធ្វើដំណើរទៅក្រៅ ឬមិនចង់ទៅក្រៅផ្ទះ លោកអ្នកអាចបើកប៉ុស្តិ៍ ភីអិនអិន ទស្សនារឿងភាគ ឬកម្មវិធីកម្សាន្តនានាដែលអាចធ្វើអោយអារម្មណ៍របស់ទស្សនិកជនបានរីករាយនិងស្រស់ថ្លា។ ដូចអ្វីដែលទស្សនិកជនធ្លាប់បានដឹងរួចមកហើយនាពេលចុងសប្តាហ៍កម្មវិធីកម្សាន្តរបស់ ភីអិនអិន ជាពិសេសកម្មវិធីប្រគំតន្ត្រីតែងតែអញ្ជើញតារាចម្រៀងដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈ ដោយមានចម្រុះទាំងតារាចម្រៀង តារាសម្តែង និងតារាកំប្លែងជាដើម។នៅសប្តាហ៍នេះតារាចម្រៀងប្រាំដួងបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនក្នុងកម្មវិធី Boostrong Music On Fire ដោយបានសម្រាំងយកបទចម្រៀងពិរោះៗកកំដរអារម្មណ៍ទស្សនិកជន។ វត្តមានរបស់តារាចម្រៀងចាស់វស្សា តែនៅតែអាចអង្រួនដួងចិត្តយុវវ័យ កញ្ញា ហង្ស សុជាតា នឹងបង្ហាញជូនជាមួយបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ចំនួនបីបទ និងបទមនោសញ្ចេតនាចំនួនមួយបទ។
កញ្ញា ហង្ស សុជាតា
តារាចម្រៀងបុរសមានស្នេហ៍មុខលោក វ៉ាន់ ផល្លី ក៏បានស្ពាយជាមួយបទចម្រៀងចំនួនបួនបទដែលមានទាំងចង្វាន់ញាក់ និងមនោសញ្ចេតនាដូចគ្នា។
លោក វ៉ាន់ ផល្លី
ដោយឡែកតារាចម្រៀងស្រីម្ចាស់បទ ថ្នម កញ្ញា បេប៊ី ដែលកំពុងតែមានភាពល្បីល្បាញក៏បាននាំយកបទមច្រៀងរបស់ខ្លួនចំនួនបួនបទសុទ្ធសឹងតែជាបទញាក់កន្ត្រាក់អារម្មណ៍។
កញ្ញា បេប៊ី
នៅមានតារាចម្រៀងពីរដួងទៀតគឺលោក ឃី សុឃុន និងកញ្ញា ឈីន រតនៈ ក៏បានចូលខ្លួនមកអង្រួនបេះដូងទស្សនិកជនផងដែរជាមួយបទចម្រៀងដែលជាចង្វាក់រ៉ក់។
លោក ឃី សុឃុន
កញ្ញា ឈីន រតនៈ
ចង់ទស្សនាការបកស្រាយបទចម្រៀងពីតារាចម្រៀងទាំងប្រាំដួង កុំភ្លេចបើកប៉ុស្តិ៍ភីអិនអិនទស្សនាកម្មវិធី Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត