© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាដំណឹងល្អសម្រាប់បណ្ដាអ្នកគាំទ្រខ្សែភាពយន្តភាគហុងកុង របស់ភីអិនអិន ដោយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងនាំមកនូវខ្សែភាពយន្តភាគ ហុងកុងបែបកំប្លែងថ្មីមួយរឿងមកបម្រើអារម្មណ៍ទស្សនិកជនគឺរឿង «បងស្រីធំប្រឡូកពិភពគុន» ផ្សាយរៀងរាល់ថ្ងៃ ចន្ទដល់ថ្ងៃសុក្រវេលាម៉ោង ១២ថ្ងៃត្រង់។
បងស្រីធំប្រឡូកពិភពគុន ដំណាលដំបូងចេញពីនារីម្នាក់ឈ្មោះ Lee Mung Lo (លីមឿងឡូ) បានរៀបការជាមួយបុរសជនជាតិម៉ាឡេស៊ី ដែលជាអ្នកមានទ្រព្យសម្បត្តិ និងមានអំណាយម្នាក់ តែក្រោយមកនាង ក៏មានបញ្ហាជាមួយគ្នាថែមទាំងជំពាក់បំណុលគេទៀត ពេលនោះនាងគ្មានជំរើសអ្វីក្រៅពីត្រឡប់មកហុងកុងវិញ ដើម្បីរស់នៅជាមួយក្មួយស្រីរបស់នាង គឺ Lee Lok Yee (លី ឡុក យី)ដែលជាគ្រូបង្រៀនក្មេងៗ ឪពុករប់នាងធ្លាប់មានតូបផ្លែឈើនៅផ្សាយតែត្រូវគេរឹបអូសបាត់ មីងនិងក្មួយមួយគូនេះមិនសូវជាចុះសម្រុងនិងគ្នាប៉ុន្មាននោះទេ ពួកគេតែមានការខ្វែងគំនិតគ្នាជាញឹកញាប់។
នៅពេលដែលលីមឿងឡូដឹងថាតូបផ្លែឈើរបស់បងប្រុសនាងត្រូវបានគេរឹបអូសក្នុងនោះក៏មានចំណែកពាក់ព័ន្ធជាមួយក្មួយប្រុសរបស់នាងឈ្មោះ Fung Bo ហ្វុងបូ នាងស្វះស្វែងរកគ្រប់វិធីនិងល្បិចកលដើម្បីទាមទារយកទ្រព្យសម្បត្តិមកវិញ ក៏បង្កើតបានជារឿងដ៏គួរឲ្យអស់សំណើចនិងពោរពេញដោយភាពវឹកវរផងដែរ។
ខ្សែភាពយន្តនេះចូលរួមសម្ដែងដោយតារាកុងកុងល្បីៗដូចជា Alice Chan (អាលីស ចាន់) , Eliza Sam (អេលីហ្សា សេម), Raymond Wong (រ៉េម៉ុន វង់), Matt Yeung (ម៉ាត់ យឿង) , Crystal Fung (គ្រីស្តាល់ ហ្វុង) និង Alex Lam (អាឡិច លាម) ជាដើម។ តើវត្តមានរបស់ Lee Mung Lo នៅក្នុងផ្សារផ្លែឈើបង្កឲ្យមានការផ្លាស់ប្ដូរនិងបង្កប់ទៅដោយរឿងរ៉ាវកំប្លែងយ៉ាងណាទៅ? ចង់ជ្រាបច្បាស់កុំភ្លេចរងចាំទស្សនាខ្សែភាពយន្តភាគហុងកុងរឿង «បងស្រីធំប្រឡូកពិភពគុន» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 12:00 ដល់ម៉ោង13:00 នាទីថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ដោយ៖ បែន សិលា