© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មាយាទស្ត្រី រាប់រយជំពូក រាប់ពាន់ល្បិច ដែលជាចំណុចខ្លាំងមួយទាក់ចិត្ត បុរសឱ្យទន់ចិត្តស្រឡាញ់មកលើខ្លួន។ បងប្អូនស្រីជីដូនមួយ របស់សព្វសិទ្ធិ នាងកញ្ចនី និងម្តាយ នៅតែស្រវាហក់ឡើងទ្រើង ចង់គ្រងតំណែងជាស្នំឯកនៅក្នុងព្រះរាជវាំងដដែល បើទោះបីជា មិនមានការពេញចិត្តពីសព្វសិទ្ធិយ៉ាងណាក៏ដោយ។ បន្ទាប់ពីសុំចូលខ្លួនទៅរស់នៅក្បែរ សព្វសិទ្ធិនៅក្នុងព្រះនគរហើយ នាងកញ្ចនី បានរកគ្រប់ល្បិចកលដើម្បីបានទៅស្និទ្ធិស្នាល និងឱ្យសព្វសិទ្ធ បាក់ចិត្តស្រឡាញ់មកលើខ្លួន។ ផ្ទុយទៅវិញ ក្នុងចិត្តរបស់សព្វសិទ្ធិ កាន់តែជាប់ចិត្តតែនឹងមហេសីខ្លួន គឺព្រះនាងសុវណ្ណកេសគ្រប់ពេល។
ជាច្រើនភាគកន្លងផុតទៅ ដែលបង្ហាញពីដំណាលសាច់រឿង សព្វសិទ្ធិ និងព្រះធីតា សុវណ្ណកេស ដែលបានមកជួបគ្នានៅជាតិថ្មី ហើយនៅតែមានឧបសគ្គតាមជ្រែកស្នេហា របស់គេ យ៉ាងណាមិញ ដូចជា ម្តាយកូននាងកញ្ចនីនេះឯង។ ល្បិចកលជាច្រើន ដែលប្រើដាក់សព្វសិទ្ធិ នៅតែមិនអាចធ្វើឱ្យកញ្ចនីបានសម្រេចដូចបំណងនោះ។
លើកនេះ នាងកញ្ចរ័ត្ន ដែលជាម្តាយរបស់កញ្ចនី បានប្រើល្បិចថ្មីមួយទៀត ដែលមិនមែនជាល្បិចមាយាស្ត្រីដូចពីមុននោះទេ។ នាងបានប្រើល្បិចបំភាន់ភ្នែក ដោយកុហកអ្នកគ្រប់គ្នា កញ្ចនីត្រូវចោរចាប់ទៅដាក់នៅក្នុងព្រៃ ហើយបានទៅយំសោកឱ្យសព្វសិទ្ធិជួយសង្គ្រោះ ដោយការអាណិតអាសូរ។
ពេលនះ គ្រប់យ៉ាងគឺទៅតាមផែនការអាក្រក់របស់ម្តាយកញ្ចនី ដោយសព្វសិទ្ធិ បានទៅស្វែងរកនាង ត្រឡប់មកផ្ទះវិញ។ នេះ វាមិនគ្រប់គ្រាន់ឱ្យសព្វសិទ្ធិ ជឿថា កញ្ចនីជាមនុស្សល្អនោះទេ។ ថ្ងៃមួយ ជាឱកាសល្អ នៅពេលដែលព្រះធីតា នៅតែអង្គឯង កញ្ចនីធ្វើពុតជាទៅរងខ្លួនជំនួស ពីសត្វពស់ ដើម្បីបញ្ជាក់ឱ្យឃើញថា ខ្លួនពិតជាស្មោះត្រង់នឹងព្រះនាងមែន។
ចាប់តាំងពីថ្ងៃនោះមក សព្វសិទ្ធិហាក់ដូចជាប្រែចិត្តទៅព្រួយបារម្ភពីកញ្ចនីបន្តិចម្តងៗ។ តើអាចទេ ដែលល្បិចថ្មីរបស់ម្តាយកូនពីរនាក់នេះ នឹងអាចរុញច្រានឱ្យកញ្ចនី ពិតជាបានឡើងធ្វើជាស្នំឯក មែននោះ? ទាំងអស់នេះ សូមកុំភ្លេចរង់ចាំទស្សនាក្នុងរឿង« សព្វសិទ្ធ» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ