© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ថ្ងៃអាទិត្យទស្សនិកជនតែងតែបានទស្សនាការផ្សាយផ្ទាល់កម្មវិធីតន្ត្រី Freshy Happy Concert នៅវេលាម៉ោង ៤:៣០នាទីល្ងាច ដោយប្រជុំតារាចម្រៀងដែលមកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។ នៅសប្តាហ៍នេះទស្សនិកជននឹងទទួលបានចំណីចក្ខុថ្មីទៀតហើយ ដោយសារតែតារាដែលត្រូវចូលរួមបកស្រាយបទចម្រៀងមានទាំងតារាចម្រៀង និងតារាសម្តែង នឹងពួតដៃគ្នាបង្កើតជាឈុតឆាកថ្មីមួយ ដែលអាចអោយទស្សនិកជនបានសប្បាយរីករាយនាពេលចុងសប្តាហ៍ក្នុងរយៈពេលពីរម៉ោងកន្លះ។
តារាចម្រៀងនៅសប្តាហ៍នេះ
តារាដែលមានវត្តមានសម្រាប់សប្តាហ៍នេះមានបួនដួងដូចជា តារាពហុជំនាញនាយចឺម តារាសម្តែងវ័យក្មេង កញ្ញា ឈិន មុន្នីនាថ តារាចម្រៀងសម្លេងស្រទន់កញ្ញា នាង សុគន្ធា និងកម្លោះសម្លេងផ្អែម លោកផេន បូទី។
លោក ចឺម
កញ្ញា នាង សុគន្ធា
កញ្ញា ឈិន មុនីនាថ
លោក ផេន បូទី
ទស្សនិកជនអាចទស្សនាកម្មវិធីផ្សាយផ្ទាល់នេះតាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត