© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អភិនីហារ ស្នេហាប្រជែងគ្នាទៅវិញទៅមកនៅក្នុងរឿង «ព្រហ្មលិខិតស្នេហ៍» ដែលកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានបន្តដំណើរសាច់រឿងអស់ជាច្រើនភាគកន្លងផុតទៅហើយ។ ការវិលត្រឡប់ទៅរកអតីតកាលរបស់ខ្លួនវិញ ធ្វើឱ្យរ៉ូស៊ីកា បានជួបនឹងរឿងរ៉ាវជាច្រើនដែលកើតមានឡើងកាលពីរាប់រយឆ្នាំមុន។ អតីតកាល ដែលជាការ៉ាកេត គឺជាមនុស្សស្រីស្លូតត្រង់ម្នាក់ បានត្រឹមតែឈរមើលបញ្ហា ប៉ុន្តែមិនអាចនឹងតទល់ប្រឈមមុខបាន ។
រ៉ូសុីកា ធីតាតែវ ព្រះបុត្រាកង អ្នកម្នាង និងអ្នកបម្រើ
រ៉ូសុីកា និងឪពុក
ផ្ទុយស្រឡះពីការ៉ាកេតបច្ចុប្បន្ន នាងរ៉ូស៊ីការ ជាមនុស្សក្លាហាន រឹងមាំ មិនចុះញ៉មនឹងសត្រូវឡើយ។ តួអង្គឈ្នានីស ម្តាយកូនចុង បានបង្កើតនូវបញ្ហាមិនចេះចប់ មិនចេះហើយ ដែលធ្វើជាព្យុះភ្លៀង រនាំងរារាំងការ៉ាកេត មិនឱ្យបានរៀបការជាមួយនឹងបុត្រាកងជាដាច់ខាត។ ទស្សនិកជន បានទស្សនានៅភាគមុនរួចមកហើយថា ព្រះបុត្រាកង ធ្លាប់តែមានចិត្តស្រឡាញ់ប្តូរផ្តាច់នឹងការ៉ាកេត ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែផ្លាស់ប្តូរព្រះទ័យសម្រេចមករៀបការជាមួយនឹងព្រះធីតាតែវទៅវិញ។ រឿងគ្រប់យ៉ាង ក្លាយទៅជាបែបនេះ គឺស្ទើតែឱ្យការ៉ាកេតមិនអាចទទួលយកបាន ដោយកាលពីលើកមុន នាងបានព្យាយាមបដិសេធមិនរៀបការជាមួយនឹងបុត្រាតុនបានសម្រេចទៅហើយ។
ព្រះបុត្រាកង
រ៉ូសុីកា
លើកនេះ ត្រូវមកដោះស្រាយនឹងការព្រមព្រៀងពិធីរៀបការរបស់បុត្រាកង និងធីតាតែវទៀត។ រ៉ូស៊ីការ អស់ជំនឿចិត្ត និងក្តីសង្ឃឹមជីវិតនៅក្នុងអតីតកាល បានជួបនឹងនឹងមនុស្សដែលខ្លួនស្រឡាញ់នោះ ក៏សម្រេចចិត្តត្រឡប់ទៅបច្ចុប្បន្នកាលរបស់ខ្លួនវិញ។ ក្រោយមក ល្បិចកល និងការយល់ច្រឡំគ្នាមួយចំនួនត្រូវបានបែកធ្លាយ ដែលបង្វែរចិត្តបុត្រាកងត្រឡប់មករកការ៉ាកេ ប៉ុន្តែគួរឱ្យសោកស្តាយដែលរ៉ូសុីកាបានចាកចេញពីអតីកាលបាត់ទៅហើយ។ នៅក្នុងសាច់រឿងនេះ គឺមានការយល់ច្រឡំ រវាងបុត្រាតុន ព្រះធីតាតែវ និងបុត្រាកង ដែលផែនការនេះសុទ្ធតែជាស្នាដៃរបស់ម្តាយកូនចុងព្រះធីតាយ៉ាទាំងអស់។
ព្រះធីតាយ៉ា និងម្តាយ
ដើម្បីបានដឹង ពីសាច់រឿងបន្តទៅមុខទៀតយ៉ាងណានោះ ទស្សនិកជនរង់ចាំទស្សនានៅក្នុងរឿង ព្រហ្មលិខិតស្នេហ៍ ផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ