© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ការបោះឆ្នោតគាំទ្រតារាក្នុងដួងចិត្តក្នុងយុទ្ធការដែលមានឈ្មោះថា «ការណាត់ជួបដ៏អស្ចារ្យ» នឹងត្រូវចូលមកដល់ថ្ងៃបិតបញ្ចប់។ សម្រាប់គូដែលនាំមុខគេនៅតែជាគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដដែល គូដែលប្រកៀកប្រកិតនិងគូខាងលើ គឺជាគូរបស់លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន ដោយឡែកគូដែលទទួលបានការបោះឆ្នោតតិចជាងគេគឺគូរបស់លោក អែត វីន និងកញ្ញា ម៉ូនី វិជ្ជរ៉ា។
លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ
សម្រាប់គូដែលទទួលបានការបោះឆ្នោតតិច កុំទាន់អស់សង្ឃឹម ព្រោះមិនទាន់អស់ឱកាសនៅឡើយ ដូច្នេះប្រសិនបើទស្សនិកជន ឬអ្នកគាំទ្រស្រឡាញ់ពេញចិត្តពួកគាត់កុំភ្លេចចូលរួមបោះឆ្នោតអោយគាត់ជាបន្តទៀត។
លោក ខាត់ វៃហាំង និងកញ្ញា ស៊ិន យូប៊ីន
លោក អេដ វីន និងកញ្ញា ម៉ូនី វិជ្ជរ៉ា
ការបោះឆ្នោតគាំទ្រតារាទាំងបីគូនេះ នឹងត្រូវបិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រសិនបើគូណាមួយដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ គូនោះនឹងត្រូវជ្រើសរើសយកអ្នកដែលបានបោះឆ្នោតអោយខ្លួនចំនួន០១នាក់ ដើម្បីបានញុំាអាហារពេលល្ងាចដ៏អស្ចារ្យនៅសណ្ឋាគារដ៏ទំនើបលំដាប់ផ្កាយប្រាំ ហ្គាឌិនស៊ីធី(Garden City Hotel)៕
ដោយ៖ ម៉ី វ៉ាន់ណែត