© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អធិរាជគុនខ្មែរ ISI PALM - ISI PIPE បានឈានមកដល់សប្ដាហ៍ទី៣ហើយ និងកាន់តែកក្រើក រញ្ជួយថែមទៀតដោយអ្នកស្នងគុនខ្មែរ ជើងថ្មីល្បីល្បាញពីជាយដែន ឃួន ឡាំងកូស៊ីន ត្រូវប្រឈមមុខនឹងអ្នកវ៉ៃប្រហារចិត្តសឿង ណាខនហ្លួងប្រជែងកៅអីទៅវគ្គប្រជែងខ្សែក្រវាត់ប្រាក់។
កីឡាករខ្មែរ ឃួន ឡាំងកូស៊ីន និង កីឡាករថៃ ណាខនលួង
ក្រៅពីគូសំខាន់ប្រចាំសប្ដាហ៍ ក៏នៅមានអមដោយគូមិត្តភាពអន្តរជាតិ គឺអ្នកប្រយុទ្ធឆ្នើមជំនាន់ថ្មីទូច ដេវីត ចូលខ្លួនល្បងក្បាច់គុននឹងខ្លាថៃ និតិកន។
កីឡាករខ្មែរ ទូច ដេវីដ និងកីឡាករថៃ និតិកន
ជាមួយគ្នានេះ អ្នកលេងគុនខ្មែរកំពុងលេចធ្លោពីទឹកដីបាត់ដំបង វ៉ែន ហុងជីវ៉ុង ត្រូវតតាំងអ្នកលេងកែងបោសទើបរះ រិទ្ធ ប៊ុនម៉ៅ។ គូសងសឹក ពន្លកគុនខ្មែរចិត្តអង់អាច ឡុង អាឆើត ចូលខ្លួនទទួលសំណើពី សូត្រ សុខឃីម។
កីឡាករ វ៉ែន ហុងជីវ៉ុង និងកីឡាករ រិទ្ធ ប៊ុនម៉ៅ
កីឡាករ ឡុង អាឆើត និងកីឡាករ សូត្រ សុខឃីម
អធិរាជគុនខ្មែរ ISI PALM- ISI PIPE នៅថ្ងៃអាទិត្យទី១៩ខែមករា ចុងសប្ដាហ៍នេះ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និង ផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ លី ហួរ