© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដោយហេតុថា សន្ទុះនៃការទស្សនាភាពយន្តភាគនៅពេលល្ងាចមានការកើនឡើង ស្ថានីយ៍ទូរទស្សន៍ PNN បាននឹងកំពុងពង្រីកការវិនិយោគទឹកប្រាក់ ខ្ទង់លានដុល្លារ សម្រាប់ម៉ោង៦ដល់ម៉ោង៧ល្ងាចបន្ថែមទៀត។ ជាមួយគ្នានេះដែរ ភីអិនអិនបានបោះទុនវិនិយោគរឿងភាគថៃល្បីៗ ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ហើយបាននាំយកខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងនិងសម្តែងដោយតារាល្បីៗ មកចាក់ផ្សាយនៅពេលល្ងាច។
កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងការផ្សាយនៃស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា នៅខែមករា ឆ្នាំ២០២០ ស្ថានីយ៍ទូរទស្សន៍PNN នឹងចាក់ផ្សាយភាពយន្តភាគថៃរឿង « លង់ស្នេហ៍អូនពេទ្យ » នៅម៉ោង៦ល្ងាច បន្ទាប់មក នឹងចាក់ផ្សាយភាពយន្តភាគខ្មែររឿង«បំណុលម្តាយ» នៅម៉ោង៧ល្ងាច ហើយផ្សាយជូនបន្តនូវខ្សែភាពយន្តភាគថៃរឿង « ទ្រនំកម្ម » នៅម៉ោង៩យប់។ នេះ គឺមិនធ្លាប់មានពីមុនមកឡើយ ដែលទស្សនិកជន អាចទស្សនាខ្សែភាពយន្តភាគល្បីៗទទួលបានការគាំទ្រខ្លាំង នៅលើប៉ុស្តិ៍ទូរទស្សន៍តែមួយ ចាប់តាំងពីពេលល្ងាចដល់ពេលយប់។
ទន្ទឹមនឹងនេះដែរ ខ្សែភាពយន្តដែលនឹងត្រូវចាក់ផ្សាយនៅម៉ោង៦-៧ល្ងាច មានដូចជារឿង«លង់ស្នេហ៍អូនពេទ្យ រឿង « ភ្លើងគំនុំនាគរាជ » និងរឿង « ក្លិនផ្កាអង្គាបុស្ប » ដែលសុទ្ធសឹងជាខ្សែភាពយន្តសម្តែងដោយតារាថៃល្បីៗមានដូចជា នាងតេវ ណាតាផន(Taew natapohn), នាយ ប៊យ ប៉ាកន(Boy Pakorn) និងនាងយ៉ាយ៉ា យូរ៉ាសសាយ៉ា( Yaya Urassaya )។
ដោយឡែកនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ស្ថានីយទូរទស្សន៍ភីអិនអិនបានបន្ថែមការផ្សាយរយៈកន្លះម៉ោង ទៅលើរឿងភាគថៃចំណងជើង « កម្លាំងអធិដ្ឋាន » និង« ស្នេហ៍បញ្ច្រាស់ទិស » ពោលគឺចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ១០:៣០នាទីយប់។
ខ្សែភាពយន្តភាគខ្មែរសម្រាប់ឆ្នាំ២០២០ មានដូចជារឿង”សព្វសិទ្ធិ” រឿង « បំណុលម្ដាយ » និង រឿង « សង្គ្រាមមរតក » ដែលនឹងមានផ្សាយជូននៅម៉ោង៧យប់ ដល់ម៉ោង៩យប់។ ។ សម្រាប់វត្តមានតួអង្គក្នុងសាច់រឿង គឺអាចនឹងមានការចូលរួមពីតារាកម្ពុជាយើង ដូចជាលោក អែតវីន កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វៃហាំង។ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕
ដោយ៖