© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃដ៏ល្បីប្រចាំឆ្នាំ ២០១៩ ដែលបង្ហាញពីការតស៊ូក្នុងជីវិតរបស់នារីម្នាក់ ជាមួយនឹងភាពជាកូនប្រសារស្រីនៅក្នុងត្រកូលគ្រួសារចិនមួយ ទទួលរងនូវការមើលងាយ មើលថោកពីសំណាក់ម្តាយក្មេកនោះ កំពុងតែចាក់ដោតអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ពីមួយភាគទៅមួយភាគ នោះគឺ រឿង ទ្រនំកម្ម ។ បន្ទាប់ពីចាកចេញពីជីវិតជាផ្ការាត្រី រ៉េនូ នៅតែរស់នៅដោយការឈឺចាប់ ត្រូវគ្រួសារខាងស្វាមីដែលជាម្តាយក្មេកមិនពេញចិត្ត និងស្អប់ខ្ពើម ក៏ដោយសារតែប្រវត្តិរបស់នាងកាលពីអតីតកាល។ បើទោះបីជានាងត្រូវជួបនឹងរឿងដ៏ឈឺចាប់មួយនេះក៏ពិតមែន ប៉ុន្តែនាងកាន់តែរឹងមាំនិងស៊ូគ្រប់យ៉ាងជាមួយម្តាយក្មេក ដ៏កាចរបស់នាង។ ទើបតែចាប់ផ្តើមជីវិតជាកូនប្រសារស្រីចិនមិនទាន់ប៉ុន្មានផង ពេលនេះ រ៉េនូ ត្រូវមកប៉ះនឹងប្អូនថ្លៃម្នាក់ទៀត នាងភីឡៃ ដែលកំពុងតែចងគំនុំជាមួយគ្នាស្រាប់ផង។ ចុះថាតើ ពួកគេទាំងពីរនឹងមានល្បិចកលយ៉ាងណាខ្លះ ទើបអាចយកឈ្នះចិត្តម្តាយក្មេកបាន?
គ្រួសារ រ៉េនូ
គ្រួសារ ភីឡៃ
នៅមានឧបសគ្គជាច្រើនទៀត ដែលកំពុងតែរង់ចាំ រ៉េនូ ប្រឈមមុខ មិនថាម្តាយក្មេក ឬនាងភីឡៃ ជាប្អូនថ្លៃនោះទេ ។ ទាំងកម្សត់ទាំងរយពាន់អត្ថន័យ ដែលធ្វើឱ្យសាច់រឿងដែលឆ្លុះបញ្ចាំងពីសង្គមគ្រួសារប្តីប្រពន្ធ បងប្អូនសាច់ថ្លៃមួយនេះ កាន់តែល្អមើលដែលមកដល់ពេលវគ្គនេះ រ៉េនូ បានផ្លាស់ប្តូរជីវិតមកជាអ្នកធ្វើនំលក់តាមផ្សារវិញម្តង។ លើសពីនេះទៀត បើទោះជានាងមិនត្រូវបានការស្រឡាញ់ពីយាយយ៉យក៏ពិតមែន ប៉ុន្តែឪពុកក្មេក និងបងប្អូនប្រុសៗរបស់ស្វាមី( ហ៊ាឆៃ) យកចិត្តទុកដាក់គ្រប់ៗគ្នា។ ដោយឡែក តែនាងភីឡៃ ដែលជាសាច់ថ្លៃមានគំនិតអាក្រក់ ចង់ក្រសោបយកទ្រព្យសម្បត្តិ និងចង់មានអំណាចនៅក្នុងគ្រួសារម្តាយក្មេក។ ទាំង រ៉េនូ និងភីឡៃ សុទ្ធតែជាកូនប្រសារស្រីដូចគ្នា ប៉ុន្តែពួកគេទាំងពីរនាក់មានប្រវត្តិគ្រួសារខុសគ្នា ដោយ រ៉េនូ ត្រឹមតែជានារីធ្វើការពេលរាត្រី ចំណែកឯ ភីឡៃ ជាកូនស្រីអ្នករៀនសូត្របានខ្ពង់ខ្ពស់។ បន្ទាប់ពីរៀបការជាមួយកូនប្រុសទីពីររួច ភីឡៃ ក៏បានចូលមករស់នៅក្នុងគ្រួសារយាយយ៉យម្នាក់ទៀត ដែលនេះហើយជាឧបសគ្គ និងក្តីកង្វល់របស់នាង រ៉េនូ។ ពេលនេះ ទស្សនិកជនកំពុងតែទន្ទឹងរង់ចាំមើលភាគបន្តទៀត នៅពេលដែល នាងភីឡៃ តួឈ្នានីសនេះ អាចកម្ចាត់ រ៉េនូ ឱ្យចេញពីត្រកូលចិនមួយនេះបានទេ ។
កញ្ញា រ៉េនូ
កញ្ញា រ៉េនូ
កញ្ញា ភីឡៃ
គ្រួសារ ភីឡៃ
យ៉ាងណាមិញសាច់រឿងរវាងម្តាយក្មេក រួមទាំងកូនប្រសារស្រីទាំងពីរនេះ នឹងទៅជាយ៉ាងណា ហើយថាតើយាយយ៉យ អាចទន់ចិត្តស្រឡាញ់ រ៉េនូ ឬភីឡៃជាង មានតែទស្សនិកជន រង់ចាំទស្សនាទាំងអស់គ្នានៅភាគបន្ទាប់ទៀត ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖